សារាចរ
សារាចរ គឺជាការណែនាំជាលាយល័ក្ខអក្សរទាក់ទងនឹងការងារក្រសួង ដែលអាជ្ញាធរថ្នាក់លើផ្ញើទៅដល់ភ្នាក់ងារក្រោមឱវាទតាមអំណាចឋានានុក្រម ។[1]
សារាចរ ជាអត្ថបទសំរាប់បំភ្លឺកិច្ចការ និងធ្វើការណែនាំ ។[2] អាជ្ញាធរ ដែលមានសមត្ថកិច្ចក្នុងការចេញសារាចរ គឺនាយករដ្ឋមន្ត្រី និងសមាជិករាជរដ្ឋាភិបាលដែលជាប្រធានស្ថាប័ន ។ អាជ្ញាធរខាងលើនឹងចេញសារាចរក្នុងគោលដៅ បកស្រាយបំភ្លឺអត្ថបទច្បាប់ណាមួយដល់ភ្នាក់ងារសាធារណៈ ដែលស្ថិតក្រោមបង្គាប់របស់ខ្លួន ឬដើម្បីបកស្រាយប្រាប់ពី គោលនយោបាយណាមួយ ដែលភ្នាក់ងារសាធារណៈទាំងនោះត្រូវប្រកាន់យកលើបញ្ហាណាមួយជាកំណត់ ។
ឯកសារផ្សេងៗពាក់ព័ន្ធអត្ថបទ ៖
- ការបង្កើត
- ការបកស្រាយ
ទំនាក់ទំនងមកកាន់យើងខ្ញុំ ៖
Group Telegram ៖ https://t.me/lawlyheng
ACC Telegram ៖ https://t.me/lyhenglaw
Website ៖ https://www.lawlyheng.com
Pages FB ៖ https://www.facebook.com/lawlyheng
Youtube៖ https://youtube.com/@lawlyheng1689
Gmail ៖ lawlyheng@gmail.com
សូមគោរពអរគុណ!
[1] សន្ទានុក្រម បារាំង_ខែ្មរ នៃពាក្យច្បាប់ ឆ្នាំ ២០០៥ ទំព័រ ៦៩
[2] សេចក្តីផ្តើមនៃនីតិកម្ពុជា រៀបរៀងដោយ ការិយាល័យស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ឆ្នាំ ២០០៥ ទំព័រ ៧៣