សេវាសាធារណៈថ្នាក់ក្រោមជាតិ (រដ្ឋបាលរាជធានី ខេត្ត)
សេវាសាធារណៈ គឺជាសកម្មភាពទាំងឡាយ ដែលមានបំណងបំពេញនូវសំណូមពរនៃផល ប្រយោជន៍ទូទៅ ហើយដែលត្រូវតែរ៉ាប់រង ឬត្រួតពិនិត្យដោយរាជរ ។[1]
រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជានីតិបុគ្គលនៃនីតិសាធារណៈ ដែលក្នុងនោះ រដ្ឋបាលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ និងដ្ឋបាលឃុំ-សង្កាត់។
ដូចនេះ ប្រភេទសេវាសាធារណៈថ្នាក់ក្រោមជាតិ ត្រូវបានបែងចែកដូចខាងក្រោម ៖
ក. រដ្ឋបាលរាជធានី ខេត្ត
១. ការងារនីត្យានុកូលកម្ម (ការបញ្ជាក់លើឯកសារថតចម្លង)
1. សេចក្តីអនុញ្ញាតឱ្យប្រកបអាជីវកម្ម អាហរ័ណ នីហរ័ណសណ្ឋាគារវិនិយោគទុនបរទេស
2. លក្ខន្តិកៈក្រុមហ៊ុនអាជីវកម្មនានា វិញ្ញាបនបត្រចុះបញ្ជីក្រុមហ៊ុន លិខិតក្រសួងពាណិជ្ជកម្ម : កិច្ចសន្យា
3. ប្លង់សាងសង់
4. វិញ្ញាបនបត្រសម្គាល់ម្ចាស់កម្មសិទ្ធិអចលនវត្ថុ
5. សញ្ញាបត្រក្រោយឧត្តមសិក្សា ( ក្នុងប្រទេស)
6. សញ្ញាបត្រពុទ្ធិកសិក្សា
7. លិខិតអនុញ្ញាតចុះបញ្ជីសមាគម អង្គការ ព្រះវិហារសាសនា និងសហគមន៍
8. លិខិត ឬឯកសារផ្សេងៗទៀត (ដែលមិនមែនជាសមត្ថកិច្ចរបស់ស្ថាប័នណាមួយ
២. ការងាររដ្ឋបាល
1. ការអនុញ្ញាតឱ្យដឹកឆ្លងផ្លូវ ឬតាមបណ្ដោយផ្លូវក្នុងរាជធានីភ្នំពេញ(ចំពោះការផ្ដល់ជាផ្លូវឡើងវិញឱ្យបានត្រឹមត្រូវតាមលក្ខណះបច្ចេកទេសដូចដើម គឺជាកាតព្វកិច្ចរបស់អ្នកស្នើសុំ
2. ការអនុញ្ញាតឱ្យជីកឆ្លងផ្លូវ ឬតាមបណ្តោយផ្លូវក្នុងខេត្ត(ចំពោះការជួលចលផ្លូវឡើងរលឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដូចដើម គឺជាកាតព្វកិច្ចរបបស្នើសុំ)
3. លិខិត/ ប័ណ្ណឆ្លងព្រំដែន (laissez-passer)
4. ការចេញលិខិតអនុញ្ញាតបំពេញអាចម៍ដីកម្មសិទ្ធិឯកជន
៤.១ ដីក្នុងរាជធានីភ្នំពេញ ឬក្នុងក្រុងនៃខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តសៀមរាប
- ដីដែលមានទំហំចាប់ពី ១ ០០០ម៉ែត្រការ៉េ ដល់ក្រោម ៥ ០០០ម៉ែត្រការ៉េ
- ដីដែលមានទំហំចាប់ពី ៥ ០០០ម៉ែត្រការ៉េ ដល់ក្រោម ១០ ០០០ម៉ែត្រការ៉េ
- ដីដែលមានទំហំចាប់ពី ១០ ០០០ម៉ែត្រការ៉េឡើង
៤.២ ដីក្នុងក្រុងគ្រប់ខេត្ត ក្រៅពីខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តសៀមរាប
- ដីដែលមានទំហំចាប់ពី ១ ០០០ម៉ែត្រការ៉េ ដល់ក្រោម ៥ ០០០ម៉ែត្រការ៉េ
- ដីដែលមានទំហំចាប់ពី ៥ ០០០ម៉ែត្រការ៉េ ដល់ក្រោម ១០ ០០០ម៉ែត្រការ៉េ
- ដីដែលមានទំហំចាប់ពី ១០ ០០០ម៉ែត្រការ៉េឡើង
5. លិខិតអនុញ្ញាតទីតាំងប៉ាណូអចល័ត (គិតក្នុង ១ម៉ែត្រការ៉េ)
6. ការចុះបញ្ជីវិនិយោគជាគម្រោងមានលក្ខណសម្បត្តិគ្រប់គ្រាន់នៅអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ( ទុនវិនិយោគក្រោម ២លានដុល្លារអាមេរិក)
ចំណុចគោលដែលត្រូវសំខាន់នៃសេវាសាធារណៈ មានដូចខាងក្រោម ៖
១.មូលដ្ឋានច្បាប់ ( ច្បាប់ អនុក្រឹត្យ ប្រកាស និងផ្សេងៗ)
២.បុគ្គលដែលទទួលសេវា (រូបវន្តបុគ្គល ឬ នីតិបុគ្គល)
៣.ស្តង់ដារសេវា ( រយៈពេលផ្តលសេវា តម្លៃសេវា សុពលភាពសេវា)
៤.ឯកសារតម្រូវ (ពាក្យសុំ អត្តសញ្ញាណបណ្ណ និងផ្សេងៗ)
៥.នីតិវិធីនៃស្នើសុំ (ច្រកចេញចូលតែមួយ រៀបចំពាក្យ និងផ្សេងៗ)
៦.កន្លែងផ្តល់សេវា (សាលាឃុំ-សង្កាត់ សាលាខេត្ត-ក្រុង ក្រសួង ស្ថាប័ន)
ចំពោះចំណុចដែលបានរៀបរាប់ខាងលើ
តើលោក-លោកស្រី ត្រូវការសេវាសាធារណៈប្រភេទណា ?
តើលោក-លោកស្រី ត្រូវរៀបចំឯកសារអ្វីខ្លះក្នុងការស្នើសុំសេវាសាធារណៈ ?
តើលោក-លោកស្រី ជួបបញ្ហាយឺតយ៉ាវទទួលបានលទ្ធផលត្រូវធ្វើដូចម្តេច ?
តើគោលការណ៍គ្រឹះ រៀបចំសេវាសាធារណៈមានអ្វីខ្លះ ?
តើបច្ចុប្បន្នមានបញ្ហាអ្វីខ្លះសម្រាប់ប្រជាពលរដ្ឋដែលពិបាកក្នុងការទទួលសេវាសាធារណៈ ?
តើសេវាសាធារណៈតាមវិស័យនីមួយៗនៅក្នុងប្រទេសយើងគ្រប់គ្រាន់ឬនៅ ?
ទំនាក់ទំនងមកកាន់យើងខ្ញុំ ៖
Website ៖ https://www.lawlyheng.com
Gmail ៖ lawlyheng@gmail.com
Pages FB ៖ https://www.facebook.com/lawlyheng
ACC Telegram ៖ https://t.me/lyhenglaw
Group Telegram ៖ https://t.me/lawlyheng/joinchat/
Youtube ៖ https://www.youtube.com/lawlyheng
Lawlyheng សូមអរគុណ អរគុណ ។