ច្បាប់ ក្នុងឆ្នាំ​២០០៦

 

ច្បាប់ ក្នុងឆ្នាំ​២០០៦

 

          ច្បាប់ គឺជាវិធានជាលាយលក្ខណ៍អក្សរ មានអនុភាពជាទូទៅ និងជាអចិន្ត្រៃយ៍ដែលរដ្ឋសភាបានរៀបរៀងឡើង។[1] និយាយម្យ៉ាងទៀត គឺបទបញ្ញត្តិដែលរដ្ឋសភាបានអនុម័តដាក់ឱ្យប្រជាពលរដ្ឋទាំងអស់ ប្រតិបត្តិតាមរហូត ទាល់តែមានបទបញ្ញត្តិថ្មីមកកែប្រែ ឬលប់ចោល ទើបឈប់អនុវត្ត ។

ច្បាប់ ជាវិធានសរសេរ ដែលមានលក្ខណៈទូទៅ និងអចិន្ត្រៃយ៍ ហើយជាវិធានដែលត្រូវបានអនុម័តដោយសភាតាមសេចក្តីស្នើច្បាប់របស់សភា ឬ តាមសេចក្តីព្រាងច្បាប់របស់រាជរដ្ឋាភិបាល និងដែលត្រូវប្រកាសឱ្យប្រើដោយព្រះមហាក្សត្រ។[2]

ច្បាប់ មានអត្ថន័យដូចខាងក្រោម[3] ក្នុងន័យទូលាយ ឬក្នុងន័យសម្ភារៈ ច្បាប់ ជាវិធានទូទៅចេញពីអំណាចនីតិបញ្ញត្តិ និងមានលក្ខណៈចាប់បង្ខំ ។ ក្នុងន័យចង្អៀត ឬក្នុងន័យទម្រង់ ច្បាប់ជាលិខិតនានារបស់រដ្ឋ ដែលមានប្រភពចេញពីអង្គការ នីតិបញ្ញត្តិ ហើយការបង្កើតលិខិតនេះត្រូវគោរពនូវនីតិវិធីពិសេស ។

 

បញ្ជីច្បាប់របស់កម្ពុជា មានដូចខាងក្រោម[4]  ៖

 

ល.រ

ឈ្មោះអត្ថបទច្បាប់

ឆ្នាំអនុម័ត

1          

ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីរបបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាព ការងារចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ

២០០៦

2          

ច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម

២០០៦

3          

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាកុងស៊ុលរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម

២០០៦

4          

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងតំបន់ស្តីពីការ ប្រយុទ្ធប្រឆាំងនឹងអំពើប្លន់នាវា និងអំពើប្លន់ប្រដាប់អាវុធក្នុងដែនសមុទ្រអាស៊ី

២០០៦

5          

ច្បាប់ស្តីពីជលផល

២០០៦

6          

ច្បាប់ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជាចូលរួមក្នុងកិច្ចព្រមព្រៀងអាស៊ានស្តីពីការបំពុលដោយផ្សែងអ័ព្ទឆ្លងកាត់ព្រំដែន

២០០៦

7          

ច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលរួមក្នុងអនុសញ្ញាស្តុកខូម ស្តីពីសារធាតុបំពុលសរីរាង្គមិនងាយបំបែកធាតុ

២០០៦

8          

ច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលរួមក្នុងអនុសញ្ញាបាសែល ស្តីពីការត្រួតពិនិត្យចលនាដឹកជញ្ជូន និងការបោះបង់ចោលសំណល់គ្រោះថ្នាក់ឆ្លងដែន

២០០៦

9          

ច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលរួមក្នុងអនុសញ្ញាស្តីពី ជីវចម្រុះ

២០០៦

10        

ច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម

២០០៦

11         

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០០៦-២០១០

២០០៦

12        

ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

២០០៦

13        

ច្បាប់ស្តីពីវិសោធនកម្មមាត្រា១៣ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត

២០០៦

14        

ច្បាប់ស្តីពីវិសោធនកម្មលើមាត្រា៦៣នៃបទប្បញ្ញត្តិស្តីពីប្រព័ន្ធតុលាការច្បាប់ព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌសម្រាប់អនុវត្តនៅប្រទេសកម្ពុជាក្នុងសម័យអន្តរកាល

២០០៦

15        

ក្រមនីតិវិធីរដ្ឋប្បវេណី

២០០៦

16        

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនស៊ីណូហាយដ្រូ ខបផរ៉េហ្សិន លីមីតធីត

២០០៦

17        

ច្បាប់ស្តីពីវិសោធនកម្មមាត្រា២ និងមាត្រា១៥ នៃច្បាប់ស្តីពីសភាពាណិជ្ជកម្ម

២០០៦

18        

ច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨នៃច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា

២០០៦

19        

ច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្រ្ត

២០០៦

20        

ច្បាប់ស្តីពីឯកពន្ធភាព

២០០៦

21        

ច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលរួមជាភាគីនៃអនុសញ្ញាអន្តរជាតិ ស្តីពីការជួយគ្នាទៅវិញទៅមកក្នុងកិច្ចការរដ្ឋបាលគយ

២០០៦

22        

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើឧបសម្ព័ន្ធទី១ ទី២ ទី៤ ទី៧ ទី៩ ទី១១ ទី១២ ទី១៣អា ទី១៣បេ ទី១៥ ទី១៦វិសោធនកម្មមាត្រា១៧ និងពិធីសារទី១ សម្រាប់អនុវត្តកិច្ចព្រមព្រៀង រវាងនិងក្នុងរង្វង់រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាមានិតចិនសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ សហភាពមីយ៉ាន់ម៉ាព្រះរាជាណាចក្រថៃឡង់ដ៍ និងសាធារណរដ្ឋសង្គមនិយមវៀតណាមស្តីពី ការសម្រួលការដឹកជញ្ជូនទំនិញ និងពលរដ្ឋឆ្លងកាត់ព្រំដែន

២០០៦

23        

ច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤ និងមាត្រា៥៧ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ ធនាគារជាតិនៃកម្ពុជា

២០០៦

24        

ច្បាប់ស្តីពី កាតព្វកិច្ចយោធា

២០០៦

25        

ច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលរួមក្នុងអនុសញ្ញាទីក្រុងវីយ៉ែន ស្តីពីកិច្ចការពារស្រទាប់អូហ្សូន

២០០៦

26        

ច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលរួមលើពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន

២០០៦

27        

ច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលរួមលើវិសោធនកម្ម ចំនួន៤ នៃពិធីសារម៉ុងរ៉េអាល់ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន

២០០៦

28        

ច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលរួមលើពិធីសារក្យូតូ នៃអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ

២០០៦

29        

ច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលរួមលើពិធីសារ កាតាហ្សេណា ស្តីពីជីវសុវត្ថិភាព

២០០៦

30        

ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ

២០០៦

31        

ច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលរួមក្នុងអនុសញ្ញាអន្តរជាតិ ប្រឆាំងនឹងការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡា

២០០៦

32        

ច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃពិធីសារ បន្ថែមនៃអនុសញ្ញាស្តីពីការប្រឆាំងការធ្វើទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម

២០០៦

33        

ច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញា ក្រុងឡាអេស្តីពីការការពារកុមារ និងសហប្រតិបត្តិការទាក់ទងនឹងស្មុំកូនអន្តរប្រទេស

២០០៦

34        

ច្បាប់ស្តីពីមូលបត្ររដ្ឋ

២០០៦

35        

ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០០៧

២០០៦

36        

ច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត

២០០៦

37        

ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

២០០៦

38        

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣របស់អាស៊ានស្តីពីប្រភេទយានយន្ត និងបរិមាណយានយន្តផ្លូវគោក

២០០៦

39        

ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី៤ របស់អាស៊ានស្តីពីតម្រូវការផ្នែកបច្ចេកទេសរបស់យានយន្ត

២០០៦

40        

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើលក្ខន្តិកៈនៃសហគមទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក

២០០៦

 

 

❀❀❀❀❀

 

ចំពោះច្បាប់ដែលលោក-លោកស្រី យកទៅប្រើប្រាស់​ គឺសំខាន់ណាស់ ការពិនិត្យពីធរមាននៃច្បាប់​ ដែលមានន័យថា ច្បាប់ ឬមាត្រា នៅមានអនុភាពយកទៅអនុវត្តបាន។ ការលើកឡើងបែបនេះ គឺសំខាន់ក្នុងការលើកយកមាត្រា​ ឬសំអាងមាត្រា យកទៅបកស្រាយ។ ប្រសិន យើងលើកយកមាត្រាដែលត្រូវបាននិរាករណ៍​ ឬលុបចោលហើយ នោះចាប់ទុកថា យើងបកស្រាយខុស ទាំងពីដំបូង។

 

ទំនាក់ទំនងមកកាន់យើងខ្ញុំ ៖

      Website               ៖ https://www.lawlyheng.com

      Gmail                   ៖ lawlyheng@gmail.com

      Pages FB             ៖ https://www.facebook.com/lawlyheng

      ACC Telegram     ៖ https://t.me/httpstmeLawlyheng

      Group Telegram  ៖ https://t.me/lawlyheng/joinchat/

      Youtube                ៖ https://www.youtube.com/lawlyheng

 



 

 



[1] សន្ទានុក្រម បារាំង_ខែ្មរ នៃពាក្យច្បាប់ ឆ្នាំ ២០០៥ ទំព័រ ១៧៩

[2] សេចក្តីផ្តើមនៃនីតិកម្ពុជា រៀបរៀងដោយ ការិយាល័យស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ឆ្នាំ ២០០៥ ទំព័រ ៦៥

[3] សេចក្តីផ្តើមនៃនីតិកម្ពុជា រៀបរៀងដោយ ការិយាល័យស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ឆ្នាំ ២០០៥ ទំព័រ ៥៨

Post a Comment

Previous Post Next Post