ច្បាប់ ក្នុងឆ្នាំ២០០១
ច្បាប់ គឺជាវិធានជាលាយលក្ខណ៍អក្សរ មានអនុភាពជាទូទៅ និងជាអចិន្ត្រៃយ៍ដែលរដ្ឋសភាបានរៀបរៀងឡើង។[1] និយាយម្យ៉ាងទៀត គឺបទបញ្ញត្តិដែលរដ្ឋសភាបានអនុម័តដាក់ឱ្យប្រជាពលរដ្ឋទាំងអស់ ប្រតិបត្តិតាមរហូត ទាល់តែមានបទបញ្ញត្តិថ្មីមកកែប្រែ ឬលប់ចោល ទើបឈប់អនុវត្ត ។
ច្បាប់ ជាវិធានសរសេរ ដែលមានលក្ខណៈទូទៅ និងអចិន្ត្រៃយ៍ ហើយជាវិធានដែលត្រូវបានអនុម័តដោយសភាតាមសេចក្តីស្នើច្បាប់របស់សភា ឬ តាមសេចក្តីព្រាងច្បាប់របស់រាជរដ្ឋាភិបាល និងដែលត្រូវប្រកាសឱ្យប្រើដោយព្រះមហាក្សត្រ។[2]
ច្បាប់ មានអត្ថន័យដូចខាងក្រោម[3] ៖ ក្នុងន័យទូលាយ ឬក្នុងន័យសម្ភារៈ ច្បាប់ ជាវិធានទូទៅចេញពីអំណាចនីតិបញ្ញត្តិ និងមានលក្ខណៈចាប់បង្ខំ ។ ក្នុងន័យចង្អៀត ឬក្នុងន័យទម្រង់ ច្បាប់ជាលិខិតនានារបស់រដ្ឋ ដែលមានប្រភពចេញពីអង្គការ នីតិបញ្ញត្តិ ហើយការបង្កើតលិខិតនេះត្រូវគោរពនូវនីតិវិធីពិសេស ។
បញ្ជីច្បាប់របស់កម្ពុជា មានដូចខាងក្រោម[4] ៖
ល.រ
ឈ្មោះអត្ថបទច្បាប់
ឆ្នាំអនុម័ត
1
ច្បាប់ស្តីពី ការបងើ្កតឱ្យមានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីកាត់សេចក្តីឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ (និងការធ្វើនិយ័តកម្មលើមាត្រា៣)
២០០១
2
ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់
២០០១
3
ច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់
២០០១
4
ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋបារាំង ដើម្បីជំរុញនិងការពារទៅវិញទៅមកនូវការវិនិយោគ
២០០១
5
ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋហ្វីលីពីនដើម្បីជំរុញ និងការការពារវិនិយោគ
២០០១
6
ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពីដំណោះស្រាយវិវាទពាក់ព័ន្ធទៅ នឹងការវិនិយោគរវាងបណ្តារដ្ឋ ហើយនិងបុគ្គលនៃរដ្ឋដទៃ
២០០១
7
ច្បាប់ស្តីពី ការយល់ព្រម និងការអនុវត្តន៍អនុសញ្ញាអង្គការសហប្រជាជាតិ ចែងអំពីការទទួលស្គាល់ និងការប្រតិបតិ្តសេចក្តីសម្រេចមជ្ឈត្តករបរទេស
២០០១
8
ច្បាប់ស្តីពី ការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ
២០០១
9
ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងមូលនិធិ អូប៉ិច សំរាប់ការអភិវឌ្ឍអន្តរជាតិដើម្បីការលើកទឹកចិត្ត និងការការពារវិនិយោគ
២០០១
10
ច្បាប់ ភូមិបាល
២០០១
11
ច្បាប់ស្តីពី វិសោធនកម្មមាត្រា៣៦ មាត្រា៣៨ មាត្រា៩០ និងមាត្រា៩១ នៃច្បាប់ស្តីពីនីតិវិធីព្រហ្មទណ្ឌ
២០០១
12
ច្បាប់ស្តីពី ស្ថានទម្ងន់ទោសនៃបទឧក្រិដ្ឋ
២០០១
13
ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើលក្ខន្តិកៈទីក្រុងរ៉ូម ស្តីពីតុលាការព្រហ្មទណ្ឌអន្តរជាតិ
២០០១
14
ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពីធីសារទី៥ របស់អាស៊ាន ស្តីពីកាតព្វកិច្ចធានារ៉ាប់រងយានយន្ត
២០០១
15
ច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់
២០០១
16
ច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០០០
២០០១
17
ច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០០២
២០០១
❀❀❀❀❀
ចំពោះច្បាប់ដែលលោក-លោកស្រី យកទៅប្រើប្រាស់ គឺសំខាន់ណាស់ ការពិនិត្យពីធរមាននៃច្បាប់ ដែលមានន័យថា ច្បាប់ ឬមាត្រា នៅមានអនុភាពយកទៅអនុវត្តបាន។ ការលើកឡើងបែបនេះ គឺសំខាន់ក្នុងការលើកយកមាត្រា ឬសំអាងមាត្រា យកទៅបកស្រាយ។ ប្រសិន យើងលើកយកមាត្រាដែលត្រូវបាននិរាករណ៍ ឬលុបចោលហើយ នោះចាប់ទុកថា យើងបកស្រាយខុស ទាំងពីដំបូង។
ទំនាក់ទំនងមកកាន់យើងខ្ញុំ ៖
Website ៖ https://www.lawlyheng.com
Gmail ៖ lawlyheng@gmail.com
Pages FB ៖ https://www.facebook.com/lawlyheng
ACC Telegram ៖ https://t.me/httpstmeLawlyheng
Group Telegram ៖ https://t.me/lawlyheng/joinchat/
Youtube ៖ https://www.youtube.com/lawlyheng
[1] សន្ទានុក្រម បារាំង_ខែ្មរ នៃពាក្យច្បាប់ ឆ្នាំ ២០០៥ ទំព័រ ១៧៩
[2] សេចក្តីផ្តើមនៃនីតិកម្ពុជា រៀបរៀងដោយ ការិយាល័យស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ឆ្នាំ ២០០៥ ទំព័រ ៦៥
[3] សេចក្តីផ្តើមនៃនីតិកម្ពុជា រៀបរៀងដោយ ការិយាល័យស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ឆ្នាំ ២០០៥ ទំព័រ ៥៨
[4] http://national-assembly.org.kh/