ច្បាប់ ក្នុងឆ្នាំ​២០១៦


  ច្បាប់ ក្នុងឆ្នាំ​២០១៦


          ច្បាប់ គឺជាវិធានជាលាយលក្ខណ៍អក្សរ មានអនុភាពជាទូទៅ និងជាអចិន្ត្រៃយ៍ដែលរដ្ឋសភាបានរៀបរៀងឡើង។[1] និយាយម្យ៉ាងទៀត គឺបទបញ្ញត្តិដែលរដ្ឋសភាបានអនុម័តដាក់ឱ្យប្រជាពលរដ្ឋទាំងអស់ ប្រតិបត្តិតាមរហូត ទាល់តែមានបទបញ្ញត្តិថ្មីមកកែប្រែ ឬលប់ចោល ទើបឈប់អនុវត្ត ។

ច្បាប់ ជាវិធានសរសេរ ដែលមានលក្ខណៈទូទៅ និងអចិន្ត្រៃយ៍ ហើយជាវិធានដែលត្រូវបានអនុម័តដោយសភាតាមសេចក្តីស្នើច្បាប់របស់សភា ឬ តាមសេចក្តីព្រាងច្បាប់របស់រាជរដ្ឋាភិបាល និងដែលត្រូវប្រកាសឱ្យប្រើដោយព្រះមហាក្សត្រ។[2]

ច្បាប់ មានអត្ថន័យដូចខាងក្រោម[3] ក្នុងន័យទូលាយ ឬក្នុងន័យសម្ភារៈ ច្បាប់ ជាវិធានទូទៅចេញពីអំណាចនីតិបញ្ញត្តិ និងមានលក្ខណៈចាប់បង្ខំ ។ ក្នុងន័យចង្អៀត ឬក្នុងន័យទម្រង់ ច្បាប់ជាលិខិតនានារបស់រដ្ឋ ដែលមានប្រភពចេញពីអង្គការ នីតិបញ្ញត្តិ ហើយការបង្កើតលិខិតនេះត្រូវគោរពនូវនីតិវិធីពិសេស ។

 

បញ្ជីច្បាប់របស់កម្ពុជា មានដូចខាងក្រោម[4]  ៖

 

ល.រ

ឈ្មោះអត្ថបទច្បាប់

ឆ្នាំអនុម័ត

1          

ច្បាប់ស្តីពី គណនេយ្យ និងសវនកម្ម

២០១៦

2          

ច្បាប់ស្តីពីសហជីព

២០១៦

3          

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី

២០១៦

4          

ច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤

២០១៦

5          

ច្បាប់ស្តីពីយុត្តិធម៌អនីតិជន

២០១៦

6          

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល ហុងគ្រី ស្តីពីការជំរុញ និងការការពារទៅវិញទៅមក នៃវិនិយោគ

២០១៦

7          

ច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល

២០១៦

8          

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៧ ស្តីពីប្រព័ន្ធឆ្លងកាត់គយ នៃកិច្ចព្រមព្រៀង ក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រួលការដឹកជញ្ជូនឆ្លងកាត់ទំនិញ

២០១៦

9          

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារ ដើម្បីអនុវត្តកញ្ចប់ទី៦ នៃការប្តេជ្ញា បើកចំហសេវាហិរញ្ញវត្ថុនៅក្រោមកិច្ចព្រមព្រៀង ក្របខ័ណ្ឌអាស៊ានស្តីពីសេវា

២០១៦

10        

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖១-កិច្ចព្រមព្រៀងស្តីពីការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន ២-ពិធីសារស្តីពីការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន៣-ពិធីសារស្តីពីក្របខ័ណ្ឌច្បាប់សម្រាប់អនុវត្តបញ្ជរតែមួយអាស៊ាន

២០១៦

11         

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតអង្គភាព ស្រាវជ្រាវ ម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក ៣

២០១៦

12        

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការ ប្រែប្រួលអាកាសធាតុ

២០១៦

13        

ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧

២០១៦

14        

ច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥

២០១៦

 

 

❀❀❀❀❀ 

 

ចំពោះច្បាប់ដែលលោក-លោកស្រី យកទៅប្រើប្រាស់​ គឺសំខាន់ណាស់ ការពិនិត្យពីធរមាននៃច្បាប់​ ដែលមានន័យថា ច្បាប់ ឬមាត្រា នៅមានអនុភាពយកទៅអនុវត្តបាន។ ការលើកឡើងបែបនេះ គឺសំខាន់ក្នុងការលើកយកមាត្រា​ ឬសំអាងមាត្រា យកទៅបកស្រាយ។ ប្រសិន យើងលើកយកមាត្រាដែលត្រូវបាននិរាករណ៍​ ឬលុបចោលហើយ នោះចាប់ទុកថា យើងបកស្រាយខុស ទាំងពីដំបូង។

 

ទំនាក់ទំនងមកកាន់យើងខ្ញុំ ៖

      Website               ៖ https://www.lawlyheng.com

      Gmail                   ៖ lawlyheng@gmail.com

      Pages FB             ៖ https://www.facebook.com/lawlyheng

      ACC Telegram     ៖ https://t.me/httpstmeLawlyheng

      Group Telegram  ៖ https://t.me/lawlyheng/joinchat/

      Youtube                ៖ https://www.youtube.com/lawlyheng

 


 

 




[1] សន្ទានុក្រម បារាំង_ខែ្មរ នៃពាក្យច្បាប់ ឆ្នាំ ២០០៥ ទំព័រ ១៧៩

[2] សេចក្តីផ្តើមនៃនីតិកម្ពុជា រៀបរៀងដោយ ការិយាល័យស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ឆ្នាំ ២០០៥ ទំព័រ ៦៥

[3] សេចក្តីផ្តើមនៃនីតិកម្ពុជា រៀបរៀងដោយ ការិយាល័យស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ឆ្នាំ ២០០៥ ទំព័រ ៥៨

Post a Comment

Previous Post Next Post