ច្បាប់ ក្នុងឆ្នាំ​២០១៤

 

 ច្បាប់ ក្នុងឆ្នាំ​២០១៤


          ច្បាប់ គឺជាវិធានជាលាយលក្ខណ៍អក្សរ មានអនុភាពជាទូទៅ និងជាអចិន្ត្រៃយ៍ដែលរដ្ឋសភាបានរៀបរៀងឡើង។[1] និយាយម្យ៉ាងទៀត គឺបទបញ្ញត្តិដែលរដ្ឋសភាបានអនុម័តដាក់ឱ្យប្រជាពលរដ្ឋទាំងអស់ ប្រតិបត្តិតាមរហូត ទាល់តែមានបទបញ្ញត្តិថ្មីមកកែប្រែ ឬលប់ចោល ទើបឈប់អនុវត្ត ។

ច្បាប់ ជាវិធានសរសេរ ដែលមានលក្ខណៈទូទៅ និងអចិន្ត្រៃយ៍ ហើយជាវិធានដែលត្រូវបានអនុម័តដោយសភាតាមសេចក្តីស្នើច្បាប់របស់សភា ឬ តាមសេចក្តីព្រាងច្បាប់របស់រាជរដ្ឋាភិបាល និងដែលត្រូវប្រកាសឱ្យប្រើដោយព្រះមហាក្សត្រ។[2]

ច្បាប់ មានអត្ថន័យដូចខាងក្រោម[3] ក្នុងន័យទូលាយ ឬក្នុងន័យសម្ភារៈ ច្បាប់ ជាវិធានទូទៅចេញពីអំណាចនីតិបញ្ញត្តិ និងមានលក្ខណៈចាប់បង្ខំ ។ ក្នុងន័យចង្អៀត ឬក្នុងន័យទម្រង់ ច្បាប់ជាលិខិតនានារបស់រដ្ឋ ដែលមានប្រភពចេញពីអង្គការ នីតិបញ្ញត្តិ ហើយការបង្កើតលិខិតនេះត្រូវគោរពនូវនីតិវិធីពិសេស ។

 

បញ្ជីច្បាប់របស់កម្ពុជា មានដូចខាងក្រោម[4]  ៖

 

ល.រ

ឈ្មោះអត្ថបទច្បាប់

ឆ្នាំអនុម័ត

1          

ច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១២

២០១៤

2          

ច្បាប់ស្តីពីផ្លូវថ្នល់

២០១៤

3          

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារស្តីពីវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការជំរុញ និងការការពារវិនិយោគ

២០១៤

4          

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារនៃ ធម្មនុញ្ញអាស៊ានស្តីពីយន្តការដោះស្រាយ ជម្លោះ

២០១៤

5          

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រម ព្រៀងស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិនៃ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍

២០១៤

6          

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រម ព្រៀងអាស៊ានស្តីពីគយ

២០១៤

7          

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើការសុំចូល រួមជាភាគីហត្ថលេខីរបស់ព្រះរាជាណាចក្រកម្ពុជានៅក្នុងពិធីសារ នៃវិសោធនកម្មលើ អនុសញ្ញាអន្តរជាតិ ស្តីពីសាមញ្ញកម្ម និងសុខដុមនីយកម្ម នីតិវិធីគយ

២០១៤

8          

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើលិខិត សន្យាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុនស៊ីធីលុម អេសអេ សម្រាប់គម្រោងវិនិយោគសាងសង់ ផ្ទេរ និង ប្រតិបត្តិការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេវា បំភ្លឺសាធារណៈនៅរាជធានីភ្នំពេញ

២០១៤

9          

ច្បាប់ស្តីពីការរៀបចំអង្គការតុលាការ

២០១៤

10        

ច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា

២០១៤

11         

ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម

២០១៤

12        

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកយុត្តិធម៌ ក្នុងវិស័យរដ្ឋប្បវេណី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយម វៀតណាម

២០១៤

13        

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីបត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម

២០១៤

14        

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨

២០១៤

15        

ច្បាប់ស្តីពីការធានារ៉ាប់រង

២០១៤

16        

វិសោធនកម្មប្រការ ៦ថ្មី នៃបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

២០១៤

17        

ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ៧៦ និង មាត្រា ទាំងឡាយពីជំពូកទី១៥ថ្មី ដល់ជំពូកទី ១៦ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រ កម្ពុជា

២០១៤

18        

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារ ណាហ្គូយ៉ា ស្តីពីសិទ្ធិទទួលផលពីធនធាន សេនេទិក និងការបែងចែកផលប្រយោជន៍ពី ការប្រើប្រាស់ធនធានសេនេទិកដោយស្មើ ភាព និងសមធម៌នៃអនុសញ្ញាសហប្រជាជាតិ ស្តីពីជីវៈចម្រុះ

២០១៤

19        

ច្បាប់ស្តីពីវិសោធនកម្មមាត្រា១ មាត្រា៣ មាត្រា៤ មាត្រា៧ មាត្រា៨ មាត្រា៩ មាត្រា១១ មាត្រា១៣ មាត្រា១៤ មាត្រា១៥ មាត្រា១៧ មាត្រា១៨ មាត្រា១៩ មាត្រា២០ មាត្រា២១ មាត្រា២២ មាត្រា២៣ មាត្រា២៤ មាត្រា៣០ មាត្រា៣៤ មាត្រា៣៧ មាត្រា៣៨ មាត្រា៣៩ មាត្រា៤០ មាត្រា៤១ មាត្រា៤២ មាត្រា៤៣ មាត្រា៤៥ មាត្រា៤៦ មាត្រា៤៩ មាត្រា៥៥ និងមាត្រា៥៦ នៃច្បាប់ស្តីពីការគ្រប់គ្រងរោង- ចក្រ និងសិប្បកម្ម ដែលប្រកាសឲ្យប្រើដោយ ព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០០៦

២០១៤

20        

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីសហប្រតិបត្តិការវប្បធម៌រវាងរដ្ឋាភិបាល នៃរដ្ឋជាសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី

២០១៤

21        

ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥

២០១៤

22        

ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

២០១៤

23        

វិសោធនកម្មជំពូកទី ១២ ប្រការ ៤៨ថ្មី (ពីរ) នៃ បទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

២០១៤

 

 

❀❀❀❀❀

 

ចំពោះច្បាប់ដែលលោក-លោកស្រី យកទៅប្រើប្រាស់​ គឺសំខាន់ណាស់ ការពិនិត្យពីធរមាននៃច្បាប់​ ដែលមានន័យថា ច្បាប់ ឬមាត្រា នៅមានអនុភាពយកទៅអនុវត្តបាន។ ការលើកឡើងបែបនេះ គឺសំខាន់ក្នុងការលើកយកមាត្រា​ ឬសំអាងមាត្រា យកទៅបកស្រាយ។ ប្រសិន យើងលើកយកមាត្រាដែលត្រូវបាននិរាករណ៍​ ឬលុបចោលហើយ នោះចាប់ទុកថា យើងបកស្រាយខុស ទាំងពីដំបូង។

 

ទំនាក់ទំនងមកកាន់យើងខ្ញុំ ៖

      Website               ៖ https://www.lawlyheng.com

      Gmail                   ៖ lawlyheng@gmail.com

      Pages FB             ៖ https://www.facebook.com/lawlyheng

      ACC Telegram     ៖ https://t.me/httpstmeLawlyheng

      Group Telegram  ៖ https://t.me/lawlyheng/joinchat/

      Youtube                ៖ https://www.youtube.com/lawlyheng

 


 

 




[1] សន្ទានុក្រម បារាំង_ខែ្មរ នៃពាក្យច្បាប់ ឆ្នាំ ២០០៥ ទំព័រ ១៧៩

[2] សេចក្តីផ្តើមនៃនីតិកម្ពុជា រៀបរៀងដោយ ការិយាល័យស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ឆ្នាំ ២០០៥ ទំព័រ ៦៥

[3] សេចក្តីផ្តើមនៃនីតិកម្ពុជា រៀបរៀងដោយ ការិយាល័យស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ឆ្នាំ ២០០៥ ទំព័រ ៥៨

Post a Comment

Previous Post Next Post