ច្បាប់​ ក្នុងឆ្នាំ​២០០២

  ច្បាប់​ ក្នុងឆ្នាំ​២០០២


          ច្បាប់ គឺជាវិធានជាលាយលក្ខណ៍អក្សរ មានអនុភាពជាទូទៅ និងជាអចិន្ត្រៃយ៍ដែលរដ្ឋសភាបានរៀបរៀងឡើង។[1] និយាយម្យ៉ាងទៀត គឺបទបញ្ញត្តិដែលរដ្ឋសភាបានអនុម័តដាក់ឱ្យប្រជាពលរដ្ឋទាំងអស់ ប្រតិបត្តិតាមរហូត ទាល់តែមានបទបញ្ញត្តិថ្មីមកកែប្រែ ឬលប់ចោល ទើបឈប់អនុវត្ត ។

ច្បាប់ ជាវិធានសរសេរ ដែលមានលក្ខណៈទូទៅ និងអចិន្ត្រៃយ៍ ហើយជាវិធានដែលត្រូវបានអនុម័តដោយសភាតាមសេចក្តីស្នើច្បាប់របស់សភា ឬ តាមសេចក្តីព្រាងច្បាប់របស់រាជរដ្ឋាភិបាល និងដែលត្រូវប្រកាសឱ្យប្រើដោយព្រះមហាក្សត្រ។[2]

ច្បាប់ មានអត្ថន័យដូចខាងក្រោម[3] ក្នុងន័យទូលាយ ឬក្នុងន័យសម្ភារៈ ច្បាប់ ជាវិធានទូទៅចេញពីអំណាចនីតិបញ្ញត្តិ និងមានលក្ខណៈចាប់បង្ខំ ។ ក្នុងន័យចង្អៀត ឬក្នុងន័យទម្រង់ ច្បាប់ជាលិខិតនានារបស់រដ្ឋ ដែលមានប្រភពចេញពីអង្គការ នីតិបញ្ញត្តិ ហើយការបង្កើតលិខិតនេះត្រូវគោរពនូវនីតិវិធីពិសេស ។

 

បញ្ជីច្បាប់របស់កម្ពុជា មានដូចខាងក្រោម[4]  ៖

 

ល.រ

ឈ្មោះអត្ថបទច្បាប់

ឆ្នាំអនុម័ត

1          

ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋក្រូអាស្យា ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនូវការវិនិយោគ

២០០២

2          

ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋគូបា ស្តីពីការជំរុញ និងការការពារវិនិយោគ

២០០២

3          

ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារជម្រើសពីរ ដកស្រង់ពីអនុសញ្ញាស្តីពី សិទ្ធិកុមារ អំពីការចូលរួមរបស់កុមារនៅក្នុងជម្លោះប្រដាប់អាវុធ និងអំពីការជួញដូរកុមារ ការធ្វើពេស្យាកម្មកុមារ និងការផ្សព្វផ្សាយរូបភាពអាសអាភាសកុមារ

២០០២

4          

ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាអ៊ុយនីឌ្រ័រ ស្តីពីសម្បត្តិវប្បធម៌ ដែលត្រូវគេលួចឬត្រូវគេធ្វើនីហរណកម្មខុសច្បាប់

២០០២

5          

ច្បាប់ស្តីពី វិស័យប្រៃសណីយ៍

២០០២

6          

ច្បាប់ស្តីពី គណនេយ្យសហគ្រាស សវនកម្មគណនេយ្យសហគ្រាស និងវិជ្ជាជីវៈ គណនេយ្យ

២០០២

7          

ច្បាប់ស្តីពី ការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ / ជំងឺអេដស៍ ( HIV/AIDS )

២០០២

8          

ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច ៥ឆ្នាំលើកទី២ ២០០១-២០០៥

២០០២

9          

ច្បាប់ស្តីពី ការកំណត់ចំនួនអាសនៈរដ្ឋសភា នីតិកាលទី៣

២០០២

10        

ច្បាប់ស្តីពី ព្រៃឈើ

២០០២

11         

ច្បាប់ស្តីពី របបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ ស្តីពីការងារ

២០០២

12        

ច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត

២០០២

13        

ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ នៃការអនុវត្តន៍កញ្ចប់ទីពីរ នៃកិច្ចសន្យាវិស័យ សេវាហិរញ្ញវត្ថុ ដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពី សេវាកម្ម

២០០២

14        

ច្បាប់ស្តីពី វិសោធនកម្មមាត្រា២៦ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ

២០០២

15        

ច្បាប់ស្តីពី ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនប័ត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម

២០០២

16        

ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាង និងក្នុងរង្វង់រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ព្រះរាជាណាចក្រថៃឡង់ដ៍ និងសាធារណរដ្ឋ សង្គមនិយមវៀតណាម ស្តីពីការសម្រួលនៃការដឹកជញ្ជូនទំនិញ និងពលរដ្ឋឆ្លងកាត់ព្រំដែន

២០០២

17        

ច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងអនុសញ្ញាអន្តរជាតិ ស្តីពីការធ្វើឱ្យស៊ីចង្វាក់គ្នានៃការកំណត់មុខទំនិញ និងប្រព័ន្ធលេខកូដ

២០០២

18        

ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារនៃការរៀបចំពិសេស សម្រាប់ផលិតផលវេទយិត និងផលិតផលវេទយិតខ្ពស់

២០០២

19        

ច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០០៣

២០០២

20        

ច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងអនុសញ្ញា ស្តីពី ការបង្កើតក្រុមប្រឹក្សាសហប្រតិបតិ្តការគយ

២០០២

21        

ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី៨ ស្តីពីវិធានការអនាម័យ និងភូតគាមអនាម័យដើម្បីអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានអំពីការសម្របសម្រួលទំនិញឆ្លងកាត់

២០០២

 

 

❀❀❀❀❀

 

ចំពោះច្បាប់ដែលលោក-លោកស្រី យកទៅប្រើប្រាស់​ គឺសំខាន់ណាស់ ការពិនិត្យពីធរមាននៃច្បាប់​ ដែលមានន័យថា ច្បាប់ ឬមាត្រា នៅមានអនុភាពយកទៅអនុវត្តបាន។ ការលើកឡើងបែបនេះ គឺសំខាន់ក្នុងការលើកយកមាត្រា​ ឬសំអាងមាត្រា យកទៅបកស្រាយ។ ប្រសិន យើងលើកយកមាត្រាដែលត្រូវបាននិរាករណ៍​ ឬលុបចោលហើយ នោះចាប់ទុកថា យើងបកស្រាយខុស ទាំងពីដំបូង។

 

 

ទំនាក់ទំនងមកកាន់យើងខ្ញុំ ៖

      Website               ៖ https://www.lawlyheng.com

      Gmail                   ៖ lawlyheng@gmail.com

      Pages FB             ៖ https://www.facebook.com/lawlyheng

      ACC Telegram     ៖ https://t.me/httpstmeLawlyheng

      Group Telegram  ៖ https://t.me/lawlyheng/joinchat/

      Youtube                ៖ https://www.youtube.com/lawlyheng

 


 


 



[1] សន្ទានុក្រម បារាំង_ខែ្មរ នៃពាក្យច្បាប់ ឆ្នាំ ២០០៥ ទំព័រ ១៧៩

[2] សេចក្តីផ្តើមនៃនីតិកម្ពុជា រៀបរៀងដោយ ការិយាល័យស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ឆ្នាំ ២០០៥ ទំព័រ ៦៥

[3] សេចក្តីផ្តើមនៃនីតិកម្ពុជា រៀបរៀងដោយ ការិយាល័យស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ឆ្នាំ ២០០៥ ទំព័រ ៥៨

Post a Comment

Previous Post Next Post