ច្បាប់ ក្នុងឆ្នាំ២០០៨
ច្បាប់ គឺជាវិធានជាលាយលក្ខណ៍អក្សរ មានអនុភាពជាទូទៅ និងជាអចិន្ត្រៃយ៍ដែលរដ្ឋសភាបានរៀបរៀងឡើង។[1] និយាយម្យ៉ាងទៀត គឺបទបញ្ញត្តិដែលរដ្ឋសភាបានអនុម័តដាក់ឱ្យប្រជាពលរដ្ឋទាំងអស់ ប្រតិបត្តិតាមរហូត ទាល់តែមានបទបញ្ញត្តិថ្មីមកកែប្រែ ឬលប់ចោល ទើបឈប់អនុវត្ត ។
ច្បាប់ ជាវិធានសរសេរ ដែលមានលក្ខណៈទូទៅ និងអចិន្ត្រៃយ៍ ហើយជាវិធានដែលត្រូវបានអនុម័តដោយសភាតាមសេចក្តីស្នើច្បាប់របស់សភា ឬ តាមសេចក្តីព្រាងច្បាប់របស់រាជរដ្ឋាភិបាល និងដែលត្រូវប្រកាសឱ្យប្រើដោយព្រះមហាក្សត្រ។[2]
ច្បាប់ មានអត្ថន័យដូចខាងក្រោម[3] ៖ ក្នុងន័យទូលាយ ឬក្នុងន័យសម្ភារៈ ច្បាប់ ជាវិធានទូទៅចេញពីអំណាចនីតិបញ្ញត្តិ និងមានលក្ខណៈចាប់បង្ខំ ។ ក្នុងន័យចង្អៀត ឬក្នុងន័យទម្រង់ ច្បាប់ជាលិខិតនានារបស់រដ្ឋ ដែលមានប្រភពចេញពីអង្គការ នីតិបញ្ញត្តិ ហើយការបង្កើតលិខិតនេះត្រូវគោរពនូវនីតិវិធីពិសេស ។
បញ្ជីច្បាប់របស់កម្ពុជា មានដូចខាងក្រោម[4] ៖
ល.រ | ឈ្មោះអត្ថបទច្បាប់ | ឆ្នាំអនុម័ត |
1 | ២០០៨ | |
2 | ២០០៨ | |
3 | ២០០៨ | |
4 | ២០០៨ | |
5 | ២០០៨ | |
6 | ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ | ២០០៨ |
7 | ២០០៨ | |
8 | ២០០៨ | |
9 | ២០០៨ | |
10 | ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ | ២០០៨ |
11 | ២០០៨ | |
12 | ២០០៨ | |
13 | ច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០០៦ | ២០០៨ |
14 | ២០០៨ | |
15 | ២០០៨ | |
16 | ២០០៨ | |
17 | ២០០៨ | |
18 | ២០០៨ |
❀❀❀❀❀
ចំពោះច្បាប់ដែលលោក-លោកស្រី យកទៅប្រើប្រាស់ គឺសំខាន់ណាស់ ការពិនិត្យពីធរមាននៃច្បាប់ ដែលមានន័យថា ច្បាប់ ឬមាត្រា នៅមានអនុភាពយកទៅអនុវត្តបាន។ ការលើកឡើងបែបនេះ គឺសំខាន់ក្នុងការលើកយកមាត្រា ឬសំអាងមាត្រា យកទៅបកស្រាយ។ ប្រសិន យើងលើកយកមាត្រាដែលត្រូវបាននិរាករណ៍ ឬលុបចោលហើយ នោះចាប់ទុកថា យើងបកស្រាយខុស ទាំងពីដំបូង។
ទំនាក់ទំនងមកកាន់យើងខ្ញុំ ៖
Website ៖ https://www.lawlyheng.com
Gmail ៖ lawlyheng@gmail.com
Pages FB ៖ https://www.facebook.com/lawlyheng
ACC Telegram ៖ https://t.me/httpstmeLawlyheng
Group Telegram ៖ https://t.me/lawlyheng/joinchat/
Youtube ៖ https://www.youtube.com/lawlyheng
[1] សន្ទានុក្រម បារាំង_ខែ្មរ នៃពាក្យច្បាប់ ឆ្នាំ ២០០៥ ទំព័រ ១៧៩
[2] សេចក្តីផ្តើមនៃនីតិកម្ពុជា រៀបរៀងដោយ ការិយាល័យស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ឆ្នាំ ២០០៥ ទំព័រ ៦៥
[3] សេចក្តីផ្តើមនៃនីតិកម្ពុជា រៀបរៀងដោយ ការិយាល័យស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ឆ្នាំ ២០០៥ ទំព័រ ៥៨