ច្បាប់ ក្នុងឆ្នាំ​២០០៧


  ច្បាប់ ក្នុងឆ្នាំ​២០០៧


          ច្បាប់ គឺជាវិធានជាលាយលក្ខណ៍អក្សរ មានអនុភាពជាទូទៅ និងជាអចិន្ត្រៃយ៍ដែលរដ្ឋសភាបានរៀបរៀងឡើង។[1] និយាយម្យ៉ាងទៀត គឺបទបញ្ញត្តិដែលរដ្ឋសភាបានអនុម័តដាក់ឱ្យប្រជាពលរដ្ឋទាំងអស់ ប្រតិបត្តិតាមរហូត ទាល់តែមានបទបញ្ញត្តិថ្មីមកកែប្រែ ឬលប់ចោល ទើបឈប់អនុវត្ត ។

ច្បាប់ ជាវិធានសរសេរ ដែលមានលក្ខណៈទូទៅ និងអចិន្ត្រៃយ៍ ហើយជាវិធានដែលត្រូវបានអនុម័តដោយសភាតាមសេចក្តីស្នើច្បាប់របស់សភា ឬ តាមសេចក្តីព្រាងច្បាប់របស់រាជរដ្ឋាភិបាល និងដែលត្រូវប្រកាសឱ្យប្រើដោយព្រះមហាក្សត្រ។[2]

ច្បាប់ មានអត្ថន័យដូចខាងក្រោម[3] ក្នុងន័យទូលាយ ឬក្នុងន័យសម្ភារៈ ច្បាប់ ជាវិធានទូទៅចេញពីអំណាចនីតិបញ្ញត្តិ និងមានលក្ខណៈចាប់បង្ខំ ។ ក្នុងន័យចង្អៀត ឬក្នុងន័យទម្រង់ ច្បាប់ជាលិខិតនានារបស់រដ្ឋ ដែលមានប្រភពចេញពីអង្គការ នីតិបញ្ញត្តិ ហើយការបង្កើតលិខិតនេះត្រូវគោរពនូវនីតិវិធីពិសេស ។

 

បញ្ជីច្បាប់របស់កម្ពុជា មានដូចខាងក្រោម[4]  ៖

 

ល.រ

ឈ្មោះអត្ថបទច្បាប់

ឆ្នាំអនុម័ត

1          

ច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា

២០០៧

2          

ច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០០៤

២០០៧

3          

ច្បាប់ស្តីពីស្តង់ដារកម្ពុជា

២០០៧

4          

ច្បាប់ស្តីពីវិសោធនកម្មមាត្រា៩ នៃច្បាប់ស្តីពីអគ្គីសនីនៃព្រះរាជាណាចក្រកម្ពុជា

២០០៧

5          

ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

២០០៧

6          

ច្បាប់ស្តីពី ការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា

២០០៧

7          

ក្រមនីតិវិធីព្រហ្មទណ្ឌ

២០០៧

8          

ច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការការពារបេតិកភណ្ឌវប្បធម៌ក្រោមទឹក

២០០៧

9          

ច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការការពារ និងការលើកស្ទួយភាពផ្សេងៗគ្នា នៃវិញ្ញត្តិវប្បធម៌

២០០៧

10        

ច្បាប់ស្តីពីវិសោធនកម្មមាត្រា១៣៩ និងមាត្រា១៤៤នៃច្បាប់ស្តីពីការងារ

២០០៧

11         

ច្បាប់ស្តីពីគយ

២០០៧

12        

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យ (១)ក្រុមហ៊ុនឆាណា យូណាន ខបផរេសិន ហ្វរ អ៊ីនធើណេសិនណលតិចណូ អេកូណូម៉ិច ខូអុភើរេហ្សិន និង(២)ក្រុមហ៊ុនយូណាន សោអ៊ីសអេស៊ាន អេកូណូមីអ៊ែន តិចណូឡូជី អ៊ីនវេសមេន អ៊ីនដាសស្រ្ទាល

២០០៧

13        

ច្បាប់ស្តីពី ការកំណត់ចំនួនអាសនៈរដ្ឋសភានីតិកាលទី៤

២០០៧

14        

ច្បាប់ស្តីពី ការប្រឆាំងនឹងអំពើភេរវកម្ម

២០០៧

15        

ច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលរួមក្នុងពិធីសារឆ្នាំ១៩៧២ ដែលបានធ្វើវិសោធនកម្មអនុសញ្ញាទោលស្តីពី គ្រឿងញៀនឆ្នាំ១៩៦១

២០០៧

16        

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ស្តីពីការជំរុញនិងការពារវិនិយោគ

២០០៧

17        

ច្បាប់ស្តីពីសម្បទាន

២០០៧

18        

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើឧបសម្ព័ន្ធទី៣ ទី៥ ទី១០ និងពិធីសារទី២ សម្រាប់អនុវត្តកិច្ចព្រមព្រៀងរវាង និងក្នុងរង្វង់រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សហភាពមីយ៉ាន់ម៉ា ព្រះរាជាណាចក្រថៃឡង់ដ៍ និងសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការសម្រួលការដឹកជញ្ជូនទំនិញ និងពលរដ្ឋឆ្លងកាត់ព្រំដែន

២០០៧

19        

ច្បាប់ស្តីពី ការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន

២០០៧

20        

ក្រមរដ្ឋប្បវេណី

២០០៧

21        

ច្បាប់ស្តីពីក្ស័យធន

២០០៧

22        

ច្បាប់ស្តីពី ការអប់រំ

២០០៧

23        

ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ

២០០៧

24        

ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខណ្ឌសម្រាប់តំបន់ពាណិជ្ជកម្មសេរីអាស៊ានកូរ៉េ

២០០៧

25        

ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខណ្ឌ និងពិធីសារសម្រាប់តំបន់ពាណិជ្ជកម្មសេរីអាស៊ានចិន

២០០៧

26        

ច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០០៨

២០០៧

27        

ច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០០៥

២០០៧

28        

ច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា

២០០៧

29        

ច្បាប់ស្តីពីលក្ខន្តិកៈសមាជិកព្រឹទ្ធសភា

២០០៧

30        

ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្តីពីការដឹកជញ្ជូនពហុរូបភាព

២០០៧

31        

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបសង្រ្គោះបន្ទាន់

២០០៧

32        

ច្បាប់ស្តីពី ការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ

២០០៧

33        

ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ

២០០៧

34        

ច្បាប់ស្តីពីជីវសុវត្ថិភាព

២០០៧

 

 

❀❀❀❀❀

 

ចំពោះច្បាប់ដែលលោក-លោកស្រី យកទៅប្រើប្រាស់​ គឺសំខាន់ណាស់ ការពិនិត្យពីធរមាននៃច្បាប់​ ដែលមានន័យថា ច្បាប់ ឬមាត្រា នៅមានអនុភាពយកទៅអនុវត្តបាន។ ការលើកឡើងបែបនេះ គឺសំខាន់ក្នុងការលើកយកមាត្រា​ ឬសំអាងមាត្រា យកទៅបកស្រាយ។ ប្រសិន យើងលើកយកមាត្រាដែលត្រូវបាននិរាករណ៍​ ឬលុបចោលហើយ នោះចាប់ទុកថា យើងបកស្រាយខុស ទាំងពីដំបូង។

 

 

ទំនាក់ទំនងមកកាន់យើងខ្ញុំ ៖

      Website               ៖ https://www.lawlyheng.com

      Gmail                   ៖ lawlyheng@gmail.com

      Pages FB             ៖ https://www.facebook.com/lawlyheng

      ACC Telegram     ៖ https://t.me/httpstmeLawlyheng

      Group Telegram  ៖ https://t.me/lawlyheng/joinchat/

      Youtube                ៖ https://www.youtube.com/lawlyheng

 



 



[1] សន្ទានុក្រម បារាំង_ខែ្មរ នៃពាក្យច្បាប់ ឆ្នាំ ២០០៥ ទំព័រ ១៧៩

[2] សេចក្តីផ្តើមនៃនីតិកម្ពុជា រៀបរៀងដោយ ការិយាល័យស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ឆ្នាំ ២០០៥ ទំព័រ ៦៥

[3] សេចក្តីផ្តើមនៃនីតិកម្ពុជា រៀបរៀងដោយ ការិយាល័យស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ឆ្នាំ ២០០៥ ទំព័រ ៥៨

Post a Comment

Previous Post Next Post