ច្បាប់ ក្នុងឆ្នាំ​២០១៣


  ច្បាប់ ក្នុងឆ្នាំ​២០១៣


          ច្បាប់ គឺជាវិធានជាលាយលក្ខណ៍អក្សរ មានអនុភាពជាទូទៅ និងជាអចិន្ត្រៃយ៍ដែលរដ្ឋសភាបានរៀបរៀងឡើង។[1] និយាយម្យ៉ាងទៀត គឺបទបញ្ញត្តិដែលរដ្ឋសភាបានអនុម័តដាក់ឱ្យប្រជាពលរដ្ឋទាំងអស់ ប្រតិបត្តិតាមរហូត ទាល់តែមានបទបញ្ញត្តិថ្មីមកកែប្រែ ឬលប់ចោល ទើបឈប់អនុវត្ត ។

ច្បាប់ ជាវិធានសរសេរ ដែលមានលក្ខណៈទូទៅ និងអចិន្ត្រៃយ៍ ហើយជាវិធានដែលត្រូវបានអនុម័តដោយសភាតាមសេចក្តីស្នើច្បាប់របស់សភា ឬ តាមសេចក្តីព្រាងច្បាប់របស់រាជរដ្ឋាភិបាល និងដែលត្រូវប្រកាសឱ្យប្រើដោយព្រះមហាក្សត្រ។[2]

ច្បាប់ មានអត្ថន័យដូចខាងក្រោម[3] ក្នុងន័យទូលាយ ឬក្នុងន័យសម្ភារៈ ច្បាប់ ជាវិធានទូទៅចេញពីអំណាចនីតិបញ្ញត្តិ និងមានលក្ខណៈចាប់បង្ខំ ។ ក្នុងន័យចង្អៀត ឬក្នុងន័យទម្រង់ ច្បាប់ជាលិខិតនានារបស់រដ្ឋ ដែលមានប្រភពចេញពីអង្គការ នីតិបញ្ញត្តិ ហើយការបង្កើតលិខិតនេះត្រូវគោរពនូវនីតិវិធីពិសេស ។

 

បញ្ជីច្បាប់របស់កម្ពុជា មានដូចខាងក្រោម[4]  ៖

 

ល.រ

ឈ្មោះអត្ថបទច្បាប់

ឆ្នាំអនុម័ត

1          

ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាការពារជាតិ

២០១៣

2          

ច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១១

២០១៣

3          

ច្បាប់ស្តីពីការធ្វើវិសោធនកម្មមាត្រា ៩ និងមាត្រា ១០ នៃច្បាប់ស្តីពីសហលក្ខន្តិកៈ មន្រ្តីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា

២០១៣

4          

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនហាយដ្រូ ផៅវ័រ ឡូវើរ សេសាន្ត២

២០១៣

5          

ច្បាប់ស្តីពី ការបង្ការ និងការពន្លត់អគ្គិភ័យ

២០១៣

6          

ច្បាប់ស្តីពី វិសោធនកម្មមាត្រា ២៨ នៃច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈ រដ្ឋមន្រ្តី

២០១៣

7          

ច្បាប់ស្តីពី វិសោធនកម្មមាត្រា៣ មាត្រា២៩ និងមាត្រា៣០ នៃច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

២០១៣

8          

ច្បាប់ស្តីពី សហគមន៍កសិកម្ម

២០១៣

9          

ច្បាប់ស្តីពី វិសោធនកម្មមាត្រា២៤៧ មាត្រា៣៦៨ មាត្រា៣៧២ និងមាត្រា៣៨២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ

២០១៣

10        

ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ ១.កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល នៃប្រទេសជា សមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃ សាធារណរដ្ឋប្រជាមានិត ចិន ស្តីពី ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ២.កិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពី ការ សម្របសម្រួលការដឹកជញ្ជូនអន្តររដ្ឋ ៣.ពិធីសារទី៦ស្តីពី ស្ថានីយព្រំដែនផ្លូវដែក និង ស្ថានីយប្តូរខ្សែរថភ្លើង

២០១៣

11         

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារបន្ថែមណាហ្គោយ៉ា-កូឡាឡាំពួរ ស្តីពីការទទួល ខុសត្រូវផ្នែកច្បាប់ និងសំណងការខូចខាតទៅនឹង ពិធីសារ កាតាហ្សេណាស្តីពីជីវសុវត្ថិភាព

២០១៣

12        

ច្បាប់ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ

២០១៣

13        

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី២ ឆ្នាំ១៩៩៩ នៃអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ ១៩៥៤ ស្តីពីការការពារសម្បត្តិវប្បធម៌ក្នុងគ្រាមានជម្លោះប្រដាប់អាវុធ

២០១៣

14        

ច្បាប់ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ

២០១៣

15        

ច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម

២០១៣

16        

ច្បាប់ស្តីពីការបង្កើតក្រសួងរ៉ែ និងថាមពល

២០១៣

17        

ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៤

២០១៣

18        

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានា ទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុនអាឡិច ខបភើរេសិន

២០១៣

19        

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រម ព្រៀងអាស៊ានស្តីពីបំលាស់ទីរូបវន្តបុគ្គល

២០១៣

20        

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ នៃការធ្វើវិសោធនកម្ម កិច្ចព្រមព្រៀងក្រប ខ័ណ្ឌស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋប្រជាមានិតចិន និងពិធីសារ បញ្ចូលវិធានការអនាម័យ និង ភូតគាមអនាម័យ និងរបាំងបច្ចេកទេសពាណិជ្ជកម្ម ទៅក្នុង កិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញនៃកិច្ចព្រមព្រៀង ក្របខ័ណ្ឌស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយរវាងសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ និងសាធារណរដ្ឋប្រជាមានិតចិន

២០១៣

21        

ច្បាប់ស្តីពីការអនុម័តយល់ ព្រមលើពិធីសារ និងពិធីសារទី២ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រម ព្រៀងស្តីពីពាណិជ្ជកម្ម ទំនិញនៅក្រោមកិច្ច ព្រមព្រៀងក្របខ័ណ្ឌស្តីពីសហប្រតិបត្តិការ សេដ្ឋកិច្ចទូលំទូលាយក្នុងចំណោមប្រទេស សមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ

២០១៣

22        

ច្បាប់ស្តីពីការអនុម័តយល់ ព្រមលើពិធីសារស្តី ពីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងសេដ្ឋកិច្ច អាស៊ានមួយចំនួន ដែលពាក់ព័ន្ធ នឹង ពាណិជ្ជកម្ម ទំនិញ

២០១៣

23        

ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ

២០១៣

 

 

❀❀❀❀❀

 

ចំពោះច្បាប់ដែលលោក-លោកស្រី យកទៅប្រើប្រាស់​ គឺសំខាន់ណាស់ ការពិនិត្យពីធរមាននៃច្បាប់​ ដែលមានន័យថា ច្បាប់ ឬមាត្រា នៅមានអនុភាពយកទៅអនុវត្តបាន។ ការលើកឡើងបែបនេះ គឺសំខាន់ក្នុងការលើកយកមាត្រា​ ឬសំអាងមាត្រា យកទៅបកស្រាយ។ ប្រសិន យើងលើកយកមាត្រាដែលត្រូវបាននិរាករណ៍​ ឬលុបចោលហើយ នោះចាប់ទុកថា យើងបកស្រាយខុស ទាំងពីដំបូង។

 

 

ទំនាក់ទំនងមកកាន់យើងខ្ញុំ ៖

      Website               ៖ https://www.lawlyheng.com

      Gmail                   ៖ lawlyheng@gmail.com

      Pages FB             ៖ https://www.facebook.com/lawlyheng

      ACC Telegram     ៖ https://t.me/httpstmeLawlyheng

      Group Telegram  ៖ https://t.me/lawlyheng/joinchat/

      Youtube                ៖ https://www.youtube.com/lawlyheng

 



 

 



[1] សន្ទានុក្រម បារាំង_ខែ្មរ នៃពាក្យច្បាប់ ឆ្នាំ ២០០៥ ទំព័រ ១៧៩

[2] សេចក្តីផ្តើមនៃនីតិកម្ពុជា រៀបរៀងដោយ ការិយាល័យស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ឆ្នាំ ២០០៥ ទំព័រ ៦៥

[3] សេចក្តីផ្តើមនៃនីតិកម្ពុជា រៀបរៀងដោយ ការិយាល័យស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ឆ្នាំ ២០០៥ ទំព័រ ៥៨

Post a Comment

Previous Post Next Post