ច្បាប់​ ក្នុងឆ្នាំ​១៩៩៨

  ច្បាប់​ ក្នុងឆ្នាំ​១៩៩


          ច្បាប់ គឺជាវិធានជាលាយលក្ខណ៍អក្សរ មានអនុភាពជាទូទៅ និងជាអចិន្ត្រៃយ៍ដែលរដ្ឋសភាបានរៀបរៀងឡើង។[1] និយាយម្យ៉ាងទៀត គឺបទបញ្ញត្តិដែលរដ្ឋសភាបានអនុម័តដាក់ឱ្យប្រជាពលរដ្ឋទាំងអស់ ប្រតិបត្តិតាមរហូត ទាល់តែមានបទបញ្ញត្តិថ្មីមកកែប្រែ ឬលប់ចោល ទើបឈប់អនុវត្ត ។

ច្បាប់ ជាវិធានសរសេរ ដែលមានលក្ខណៈទូទៅ និងអចិន្ត្រៃយ៍ ហើយជាវិធានដែលត្រូវបានអនុម័តដោយសភាតាមសេចក្តីស្នើច្បាប់របស់សភា ឬ តាមសេចក្តីព្រាងច្បាប់របស់រាជរដ្ឋាភិបាល និងដែលត្រូវប្រកាសឱ្យប្រើដោយព្រះមហាក្សត្រ។[2]

ច្បាប់ មានអត្ថន័យដូចខាងក្រោម[3] ក្នុងន័យទូលាយ ឬក្នុងន័យសម្ភារៈ ច្បាប់ ជាវិធានទូទៅចេញពីអំណាចនីតិបញ្ញត្តិ និងមានលក្ខណៈចាប់បង្ខំ ។ ក្នុងន័យចង្អៀត ឬក្នុងន័យទម្រង់ ច្បាប់ជាលិខិតនានារបស់រដ្ឋ ដែលមានប្រភពចេញពីអង្គការ នីតិបញ្ញត្តិ ហើយការបង្កើតលិខិតនេះត្រូវគោរពនូវនីតិវិធីពិសេស ។

 

បញ្ជីច្បាប់របស់កម្ពុជា មានដូចខាងក្រោម[4]  ៖

 

ល.រ

ឈ្មោះអត្ថបទច្បាប់

ឆ្នាំអនុម័ត

1          

ច្បាប់ស្តីពី ការបង្កើតគណនីពិសេសរបស់រតនាគារជាតិសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត

១៩៩៨

2          

ច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ

១៩៩៨

3          

ច្បាប់បន្ថែមទៅលើច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត

១៩៩៨

4          

ច្បាប់បន្ថែមទៅលើច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត លើកទី២

១៩៩៨

5          

ច្បាប់បន្ថែមទៅលើច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត លើកទី៣

១៩៩៨

6          

ច្បាប់ស្តីពី របបហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់ខេត្តក្រុង

១៩៩៨

7          

ច្បាប់ស្តីពីអាពាហ៍ពិពាហ៍ និងគ្រួសារ

១៩៨៩

8          

ច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ១៩៩៩

១៩៩៨

 

 

❀❀❀❀❀

 

ចំពោះច្បាប់ដែលលោក-លោកស្រី យកទៅប្រើប្រាស់​ គឺសំខាន់ណាស់ ការពិនិត្យពីធរមាននៃច្បាប់​ ដែលមានន័យថា ច្បាប់ ឬមាត្រា នៅមានអនុភាពយកទៅអនុវត្តបាន។ ការលើកឡើងបែបនេះ គឺសំខាន់ក្នុងការលើកយកមាត្រា​ ឬសំអាងមាត្រា យកទៅបកស្រាយ។ ប្រសិន យើងលើកយកមាត្រាដែលត្រូវបាននិរាករណ៍​ ឬលុបចោលហើយ នោះចាប់ទុកថា យើងបកស្រាយខុស ទាំងពីដំបូង។

 

 

ទំនាក់ទំនងមកកាន់យើងខ្ញុំ ៖

      Website               ៖ https://www.lawlyheng.com

      Gmail                   ៖ lawlyheng@gmail.com

      Pages FB             ៖ https://www.facebook.com/lawlyheng

      ACC Telegram     ៖ https://t.me/httpstmeLawlyheng

      Group Telegram  ៖ https://t.me/lawlyheng/joinchat/

      Youtube                ៖ https://www.youtube.com/lawlyheng

 


 




[1] សន្ទានុក្រម បារាំង_ខែ្មរ នៃពាក្យច្បាប់ ឆ្នាំ ២០០៥ ទំព័រ ១៧៩

[2] សេចក្តីផ្តើមនៃនីតិកម្ពុជា រៀបរៀងដោយ ការិយាល័យស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ឆ្នាំ ២០០៥ ទំព័រ ៦៥

[3] សេចក្តីផ្តើមនៃនីតិកម្ពុជា រៀបរៀងដោយ ការិយាល័យស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ឆ្នាំ ២០០៥ ទំព័រ ៥៨

Post a Comment

Previous Post Next Post