ទស្សនៈស្តីពី ការត្រៀមខ្លួន
ខ្ញុំបាទ សូមចែករំលែកនូវឯកសារស្តីពី “ទស្សនៈស្តីពី ការត្រៀមខ្លួន ” ដែលមានខ្លឹមសារដូចខាងក្រោម ៖
Youtube ៖ https://www.youtube.com/watch?v=gwm6R-zeL4g
លោក លោកស្រី អាចទាញយកឯកសារនេះបានតាមរយៈ Link ដូចខាងក្រោម ៖
https://drive.google.com/file/d/16Kd4ojOD2MU2JYYqi6aaN4qrzZUZfdPI/view?usp=sharing
✥✥✥✥✥✥✥✥✥✥✥
Telegram ៖ https://t.me/+TcPtwRQCZd-k6Bbq
Tele Acc ៖ https://t.me/lyhenglaw
Pages FB ៖ https://www.facebook.com/lawlyheng
Youtube ៖ https://www.youtube.com/@lawlyheng6458
Website ៖ https://www.lawlyheng.com
សូមគោរពអរគុណ!
សេចក្តីផ្តើម
ទស្សនៈ គំនិត ការយល់ឃើញ គឺជាឃ្លាដែលបានសូត្រទៅឲ្យងាយយល់ ងាយចាំអំពីស្ថានភាព ឬបទពិសោធន៍អ្វីមួយ។ ទស្សនៈ គំនិត ការយល់ឃើញ បង្កើតគោលបំណងឡើងក្នុង រំលឹកខ្លួន ការពារខ្លួនមិនឲ្យធ្វើអ្វីមិនល្អ បង្រៀនខ្លួនឯងនៅពេលជួបស្ថានភាពអ្វីមួយ ដោយគ្រាន់តែសូត្រ ទស្សនៈ គំនិត ការយល់ឃើញ យើងអាចមានផ្លូវខ្លះក្នុងការដោះស្រាយបញ្ហា។
នៅក្នុងសង្គមយើងសព្វថ្ងៃការនិយាយស្តី ការគោរពគ្នា ការយោគយល់គ្នា ការជួយគ្នាទៅវិញទៅមក ហាក់បីនៅមានកម្រិត ដោយសារខ្វះទម្លាប់ក្នុងការសិក្សា ការអប់រំ ការស្រាវជ្រាវ ការមើលឲ្យបានវែងឆ្ងាយ និងជាពិសេសពុំអាចគ្រប់គ្រងកំហឹងរបស់ខ្លួនពុំបាន។ ដូចនេះខ្ញុំបាទសង្ឃឹម ថាសៀវភៅនេះ អាចជួយឲ្យអ្នកទាំងអស់គ្នាកាន់តែយល់ពីខ្លួនឯង កាន់តែយល់ពីអ្នកដទៃ និងជាវត្ថុមានតម្លៃនៅក្នុងសង្គម ទៅតាមចំណេះ ជំនាញ និងការតស៊ូ។
ជាក់ស្តែងនៅក្នុងជំពូកទី១ ផ្នែកទី១ ចំណុចទី១ លើកឡើងថា គិតរួចសឹមគូរ។ ការលើកឡើងបែបនេះ គឺជាបង្ហាញត្រង់ៗថា មនុស្សពេលអ្នកធ្វើអ្វីមួយ គឺអ្នកត្រូវគិតគួរឲ្យបានច្បាស់លាស់ ដឹងអ្វីដែលត្រូវ ដឹងអ្វីដែលមិនត្រូវ រឿងអីដែលអាចនិយាយ និងរឿងអីមិនត្រូវនិយាយ ព្រោះប្រសិនជាធ្វើអ្វីដោយត្រង់ គឺលទ្ធផលពិបាកក្នុងការកំណត់ទុកជាមុន ដោយសារយើងមិនបានគិតអំពីបញ្ហានោះតាំងពីដើម។ ប្រសិនជាយើងជាអ្នកគូរគំនូរ អ្នកតែងសេចក្តី បើយើងមិនបានគិតអំពីអ្វីដែលត្រូវរៀបចំ អ្វីដែលត្រូវគូរ អ្វីដែលត្រូវតាក់តែងទេ គឺលទ្ធផលក៏ពុំដឹងជាអ្វីឲ្យច្បាស់លាស់ដែរ។
ចំណែកនៅជំពូកទី១ ផ្នែកទី១៣ ចំណុចលេខ ២៣ លើកឡើងថា មនុស្ស គឺជាសត្វមួយប្រភេទដែលងប់នឹងល្បែង។ ការលើកឡើងបែបនេះ មិនមែនឲ្យអ្នកទៅលេងល្បែងទេ គឺជាគំនិតចាស់ៗ គាត់ឃើញថា មនុស្សចូលចិត្តលេងល្បែងខ្លាំងណាស់ ចឹងក្នុងនាមយើងជាមនុស្សម្នាក់ គួរជ្រើសរើសផ្លូវសម្រាប់ខ្លួនដើរឲ្យបានល្អ។ ដោយសារអ្នកខ្លះលេងល្បែងបន្តិចបន្តួច ហើយអ្នកខ្លះទៀតលេងរហូតអស់ទ្រព្យសម្បត្តិពីខ្លួន រហូតដល់លេងល្បែងអស់ជីវិតទៀតក៏មាន។
ចំពោះទម្រង់នៃការសរសេរសៀវភៅ ទស្សនៈស្តីពីការត្រៀមខ្លួន គឺខ្ញុំបាទយកទម្រង់នៃការ សរសេរច្បាប់មកប្រើប្រាស់។ ជាន់ស្តែងនៅក្នុងច្បាប់ (រដ្ឋធម្មនុញ្ញ) មានទម្រង់ដូចខាងក្រោម ៖
ជំពូកទី ១
អំពីអធិបតេយ្យ
មាត្រា ១._
ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ។
ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ ។
ចំណែកការសសេររបស់ខ្ញុំបាទវិញ មានទម្រង់ដូចខាងក្រោម ៖
ជំពូកទី១ ស្គាល់ខ្លួនឯង
ផ្នែកទី១ គោលដៅរបស់ខ្លួនឯង
1-
គិតរួចសឹមគូរ
ការសេរសេរបែបនេះ គឺក្នុងគោលបំណងដើម្បីឲ្យងាយអាន មានគម្លានឆ្ងាយពីគ្នាបន្តិច អាចសរសេរ គូសចំណាំបាន និងជាពិសេស ចំណុចនីមួយៗអាចធ្វើការបកស្រាយបានច្រើនរូប ភាព ច្រើនទម្រង់។ គ្រាន់តែសៀវភៅយើង មិនបានប្រើពាក្យ មាត្រា ឬ ប្រការ។
ដូចនេះផ្អែកតាមខ្លឹមសារខាងលើសៀវភៅ ទស្សនៈស្តីពីការត្រៀមខ្លួន គឺពិតជាតម្រូវឲ្យអ្នកទាំងអស់គ្នា អាន ពិនិត្យ ពិចារណា ឲ្យបានស៊ីជម្រៅទៅលើពាក្យ ទៅលើឃ្លានីមួយៗដែលមាននៅក្នុងសៀវភៅនេះ។
នៅក្នុងសៀវភៅ ទស្សនៈស្តីពីការត្រៀមខ្លួន គឺមានជំពូកចំនួន ៧ ធំៗ ដូចខាងក្រោម ៖
- ជំពូកទី១ ស្គាល់ខ្លួនឯង
- ជំពូកទី២ គ្រួសារ
- ជំពូកទី៣ ការរៀនសូត្រ
- ជំពូកទី៤ ការងារ
- ជំពូកទី៥ មិត្តភក្តិ
- ជំពូកទី៦ ស្នេហា
- ជំពូកទី៧ សង្គម
ហេតុដែលបង្កើតចំណុចសំខាន់ទាំង ៧ ខាងលើ ដោយយល់ឃើញថា បញ្ហានៃការរស់នៅរបស់បុគ្គលម្នាក់ៗគឺមានការពាក់ព័ន្ធ និងទំនាក់ទំនងយ៉ាងជិតស្និតជាមួយបញ្ហាខាងលើ។ ហើយនៅ ក្នុងចំណុចនីមួយៗខាម គឺបានបែងចែកខ្លឹមសារសំខាន់ជាច្រើននៅក្នុងនោះ ដើម្បីជាការគាំទ្រនៅចំណុចគោល ដែលជាចំណុចក្តោបរួមទាំងអស់។ ដូចជា ជំពូកទី៧ ស្នេហា គឺមានចំណុចគ្រាំទ្រចំនួន ៤ ដូចជា ផ្នែកទី១ មូលហេតុនៃស្នេហា, ផ្នែកទី២ ការផ្តើមស្នេហ៍ដំបូង, ផ្នែកទី៣ ការតស៊ូក្នុងរឿងស្នេហា ឬ ដំណើរការសេ្នហ៍, និងផ្នែកទី៤ ការការពារខ្លួនពីរឿងខូចចិត្ត ឬស្នេហាត្រូវបានបញ្ចប់។ ហើយអ្វីដែលសំខាន់ គឺនៅក្នុងផ្នែកនីមួយៗ គឺមានទស្សនៈ គំនិត ការយល់ឃើញ ដែលគ្រាំទ្រទៅលើផ្នែកនីមួយៗ និងជំពូកនីមួយៗ។
លោក លោកស្រី អាចទាញយកឯកសារនេះបានតាមរយៈ Link pdf ដូចខាងក្រោម ៖
https://drive.google.com/file/d/16Kd4ojOD2MU2JYYqi6aaN4qrzZUZfdPI/view?usp=sharing