កម្ពុជា ប្រធានអាស៊ាន លើកទី៣ ឆ្នាំ២០២២

 ​កម្ពុជា ប្រធានអាស៊ាន លើកទី៣ ឆ្នាំ២០២២

ខ្ញុំបាទ សូមចែករំលែកនូវឯកសារស្តីពី កម្ពុជា ប្រធានអាស៊ាន លើកទី៣ ឆ្នាំ២០២២ ដែលមានខ្លឹមសារដូចខាងក្រោម ៖

លោក លោកស្រី អាចទាញយកឯកសារនេះបានតាមរយៈ Link ដូចខាងក្រោម ៖

https://drive.google.com/.../1eqfb5yTazukWW81T9Am.../view...


Youtube https://www.youtube.com/watch?v=94_uU4S1dLw&t=8s


✥✥✥✥✥✥✥✥✥✥✥

Telegram https://t.me/+TcPtwRQCZd-k6Bbq

Tele Acc https://t.me/lyhenglaw

Pages FB https://www.facebook.com/lawlyheng

Youtube https://www.youtube.com/.../UCeb6h4L.../featured

Website https://www.lawlyheng.com

សូមគោរពអរគុណ!

 

សេចក្តីផ្តើម

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ​ហៅកាត់ថា អាស៊ាន គឺជាស្ថាប័នអន្តរជាតិមួយក្នុងចំណោមស្ថាប័ន​អន្តរជាតិជា​ច្រើនដែលមានវត្តមានក្នុងសកលលោកសន្និវាសយើងនេះ។ គិតចាត់តាំងពីការបង្កើតអាស៊ានមកដល់​ពេល​នេះ គឺអាស៊ានមានកិច្ចសហប្រតិបត្តិការជាច្រើនជាប្រទេសដែលក្នុងតំបន់របស់ខ្លួន និងប្រទេសដែលនៅក្រៅ​តំបន់ និង ស្ថាប័នអន្តរជាតិមួយចំនួនទៀត ក្នុងគោលបំណងកិច្ចសហកប្រតិបត្តិការគ្រប់ជ្រុងជ្រោយទៅតាមវិស័យ​នីមួយៗ។ ដូច្នេះហើយទើប អាស៊ាន តែងបង្កើតកម្មវិធីផ្សេងៗ ជាពិសេសកិច្ចប្រជុំកំពូលប្រចាំឆ្នាំមួយ ក្នុងការដឹក​នាំស្ថាប័ន​របស់ខ្លួនឲ្យមានការអភិវឌ្ឍន៍បន្តិចម្តងៗ រហូតដល់ស្ថាប័នអន្តរជាតិ និងប្រទេសជាច្រើនមិនអាចមើលរំលង អាស៊ាន ​បានឡើយ។ គេសិក្សាពីយើង យើងក៏ត្រូវសិក្សាពីគេ តែអ្វីដែលសំខាន់ គឺយើងត្រូវស្គាល់ខ្លួនឯងឲ្យច្បាស់ ជាងគេស្គាល់យើង។

អ្នកទាំងអស់គ្នាប្រហែលជាភ្លេចអស់ហើយនៅក្នុងឆ្នាំ២០២២ ដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះនៅក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ តាមរដ្ឋធម្មនុញ្ញអាសា៊ន។ តើអាចលើកឡើងបានទេថា នៅក្នុងពេញមួយឆ្នាំ នៃឆ្នាំ២០២២ អាស៊ាន មានកិច្ចប្រជុំអ្វីខ្លះ? មានសេចក្តីសម្រេចអ្វីខ្លួះ? មានព្រឹត្តិការណ៍អ្វីខ្លះ? និង មានទំនាក់ទំនងអន្តរជាតិយ៉ាងដូចម្តេច? នេះនៅមិនទាន់គិតពីស្ថានភាពរបស់ប្រទេសនីមួយៗដែលត្រូវជាសមាជិកនៅឡើយទេ។ ការលើកឡើងបែបនេះ គឺជាការរំលឹកស្មារតីរបស់ហើយទាំងអស់គ្នា ទោះបីជារឿងបាន ហួសយ៉ាងណាក្តី ក៏ត្រូវមានកំណត់ចំណាំលើបញ្ហាមួយចំនួនដែលបានដោះស្រាយ ដើម្បីទុកជាមេរៀន និងបទពិសោធន៍ផ្សេងៗ។

នៅក្នុងឯកសារនេះ នឹងបង្ហាញឲ្យឃើញពីព្រឹត្តិការណ៍ទាំងឡាយដែលគិតចាប់ពីថ្ងៃដែលកម្ពុជា បានទទួលតំណែងជាប្រធានអាសា៊ន លើកទី៣ ឆ្នាំ២០២២។ ដើម្បីឲ្យដឹកច្បាស់ពីព្រឹត្តិការណ៍ទាំងអស់នោះ សូមបង្ហាញនៅចំណុចធំៗ មួយចំនួននៃឯកសារនេះ ដូចខាងក្រោម ៖

-      ជំពូកទី១ សញ្ញាណទូទៅនៃអាស៊ាន

-      ជំពូកទី២ បញ្ហារបស់អាស៊ាន

-      ជំពូកទី៣ កិច្ចប្រជុំអាស៊ាន

-      ជំពូកទី៤ ជំនួបនៅក្នុងកិច្ចប្រជុំអាស៊ាន

-      ជំពូកទី៥ ការទសន្សកិច្ចរបស់ថ្នាក់ដឹកនាំបរទេសមកកម្ពុជា

-      ជំពូកទី៦ វត្តមានកូនប្រុសទាំង ៣ របស់សម្ដេចតេជោ ក្នុងកិច្ចប្រជុំអាស៊ាន

-      ជំពូកទី៧ ព្រឹត្តិការណ៍ផ្សេងៗរបស់អាស៊ាន ក្នុងឆ្នាំ២០២២

ចំពោះ សញ្ញាណទូទៅនៃអាស៊ាន មានបង្ហាញពីអត្ថន័យជារួមរបស់អាស៊ាន និងភាពប្រទាក់ក្រឡារវាង អាសា៊ន និងកម្ពុជាលើវិស័យច្បាប់។

ចំពោះ បញ្ហារបស់អាស៊ាន មានបង្ហាញពីបញ្ហាដែលមានជាក់ស្តែងទាំងក្នុងតំបន់ និងក្រៅតំបន់។

ចំពោះ កិច្ចប្រជុំអាស៊ាន មានបង្ហាញពី កិច្ចប្រជុំកំពូលអាសា៊ន កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី និងកម្មវិធីផ្សេងៗដែលមាននៅក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២។

ចំពោះ ជំនួបនៅក្នុងកិច្ចប្រជុំអាស៊ាន មានបង្ហាញពី ជំនួបនាយករដ្ឋមន្ត្រីកម្ពុជា និងថ្នាក់ដឹកនាំបរទេស ជំនួបរដ្ឋមន្ត្រីកម្ពុជា និងថ្នាក់ដឹកនាំបរទេស និងជំនួបរវាងថ្នាក់ដឹកនាំប្រទេសមួយនឹងប្រទេសមួយទៀត។

ចំពោះ ការទស្សនៈកិច្ចរបស់ថ្នាក់ដឹកនាំបរទេសមកកម្ពុជា មានបង្ហាញពីអំពី ដំណើរទស្សនៈកិច្ច ការលើកឡើងរបស់មេដឹកនាំទាំងសងខាង និងអាចមានសេចក្តីសម្រេចមួយចំនួន។

ចំពោះ វត្តមានកូនប្រុសទាំង ៣ របស់សម្តេចតេជោ ក្នុងកិច្ចប្រជុំអាស៊ាន មានបង្ហាញ ពីការដឹកនាំ កិច្ចប្រជុំ និងទស្សនៈនៅពេលកម្ពុជាជាប្រធានអាស៊ាន។

ចំពោះ ព្រឹត្តិការណ៍ផ្សេងៗរបស់អាស៊ាន ក្នុងឆ្នាំ២០២២ មានបង្ហាញនៅខ្លឹមសារសំខាន់ៗមួយចំនួនដែលមានភាពពាក់ព័ន្ធនិងកម្ពុជា។

ដូចន្នេះដើម្បីកាន់តែច្បាស់នៅចំណុចខាងលើ សូមធ្វើការបង្ហាញដូចខាងក្រោម ៖



















លោក លោកស្រី អាចទាញយកឯកសារនេះបានតាមរយៈ Link pdf ដូចខាងក្រោម ៖

https://drive.google.com/.../1eqfb5yTazukWW81T9Am.../view...

 

Post a Comment

Previous Post Next Post