ច្បាប់ ក្នុងឆ្នាំ​២០១៨


 ច្បាប់ ក្នុងឆ្នាំ​២០១៨

 

          ច្បាប់ គឺជាវិធានជាលាយលក្ខណ៍អក្សរ មានអនុភាពជាទូទៅ និងជាអចិន្ត្រៃយ៍ដែលរដ្ឋសភាបានរៀបរៀងឡើង។[1] និយាយម្យ៉ាងទៀត គឺបទបញ្ញត្តិដែលរដ្ឋសភាបានអនុម័តដាក់ឱ្យប្រជាពលរដ្ឋទាំងអស់ ប្រតិបត្តិតាមរហូត ទាល់តែមានបទបញ្ញត្តិថ្មីមកកែប្រែ ឬលប់ចោល ទើបឈប់អនុវត្ត ។

ច្បាប់ ជាវិធានសរសេរ ដែលមានលក្ខណៈទូទៅ និងអចិន្ត្រៃយ៍ ហើយជាវិធានដែលត្រូវបានអនុម័តដោយសភាតាមសេចក្តីស្នើច្បាប់របស់សភា ឬ តាមសេចក្តីព្រាងច្បាប់របស់រាជរដ្ឋាភិបាល និងដែលត្រូវប្រកាសឱ្យប្រើដោយព្រះមហាក្សត្រ។[2]

ច្បាប់ មានអត្ថន័យដូចខាងក្រោម[3] ក្នុងន័យទូលាយ ឬក្នុងន័យសម្ភារៈ ច្បាប់ ជាវិធានទូទៅចេញពីអំណាចនីតិបញ្ញត្តិ និងមានលក្ខណៈចាប់បង្ខំ ។ ក្នុងន័យចង្អៀត ឬក្នុងន័យទម្រង់ ច្បាប់ជាលិខិតនានារបស់រដ្ឋ ដែលមានប្រភពចេញពីអង្គការ នីតិបញ្ញត្តិ ហើយការបង្កើតលិខិតនេះត្រូវគោរពនូវនីតិវិធីពិសេស ។

 

បញ្ជីច្បាប់របស់កម្ពុជា មានដូចខាងក្រោម[4]  ៖

 

ល.រ

ឈ្មោះអត្ថបទច្បាប់

ឆ្នាំអនុម័ត

1          

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេវាកម្មក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា

២០១៨

2          

ច្បាប់ស្តីពីវិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ

២០១៨

3          

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-វៀតណាម-ឡាវ

២០១៨

4          

ច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ

២០១៨

5          

ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

២០១៨

6          

បទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា (វិសោធនកម្ម ជំពូកទី ១២ ថ្មី ប្រការ ៤៨ ថ្មី (បី))

២០១៨

7          

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី

២០១៨

8          

ច្បាប់ស្តីពីសញ្ជាតិ

២០១៨

9          

ច្បាប់ស្តីពីវិសោធនកម្មមាត្រា៣ មាត្រា២៣ មាត្រា៣០ មាត្រា៣៣ មាត្រា៣៤ មាត្រា៣៥ មាត្រា៣៦ មាត្រា៣៧ មាត្រា៣៨ មាត្រា៣៩ និងមាត្រា៤០ នៃច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧០១/០៩ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០១

២០១៨

10        

ច្បាប់ស្តីពីវិសោធនកម្មមាត្រា៨៧ ចំណងជើងចំណុច «» ផ្នែកទី៣ នៃជំពូកទី៤ មាត្រា៨៩ មាត្រា៩០ មាត្រា៩១ មាត្រា៩៤ មាត្រា១១០ មាត្រា១២០ និងមាត្រា១២២ នៃច្បាប់ស្តីពីការងារដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧

២០១៨

11         

ច្បាប់ស្តីពីវិសោធនកម្មមាត្រា៣ មាត្រា៦ មាត្រា៧ មាត្រា៨ មាត្រា៩ មាត្រា១១ មាត្រា១២ ចំណងជើងជំពូកទី៤ មាត្រា១៦ មាត្រា១៩ មាត្រា២៦ មាត្រា៥០ មាត្រា៥១ មាត្រា៥២ មាត្រា៥៣ មាត្រា៥៤ មាត្រា៥៥ មាត្រា៥៦ មាត្រា៥៧ មាត្រា៥៨ មាត្រា៥៩ មាត្រា៦៥ មាត្រា៦៦ មាត្រា៦៧ និងមាត្រា៦៨ នៃច្បាប់ស្តីពីស្តង់ដារកម្ពុជាដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦០៧/០១៣ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៧

២០១៨

12        

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី

២០១៨

13        

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុន ខេមបូឌា អិុនធើរណេស្យូណល អិុនវេស្តមែន ឌីវើឡុបមែន គ្រុប

២០១៨

14        

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីបត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី

២០១៨

15        

ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩

២០១៨

16        

ច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧

២០១៨

17        

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖ ១-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។ ២-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល

២០១៨

 

 

❀❀❀❀❀

 

ចំពោះច្បាប់ដែលលោក-លោកស្រី យកទៅប្រើប្រាស់​ គឺសំខាន់ណាស់ ការពិនិត្យពីធរមាននៃច្បាប់​ ដែលមានន័យថា ច្បាប់ ឬមាត្រា នៅមានអនុភាពយកទៅអនុវត្តបាន។ ការលើកឡើងបែបនេះ គឺសំខាន់ក្នុងការលើកយកមាត្រា​ ឬសំអាងមាត្រា យកទៅបកស្រាយ។ ប្រសិន យើងលើកយកមាត្រាដែលត្រូវបាននិរាករណ៍​ ឬលុបចោលហើយ នោះចាប់ទុកថា យើងបកស្រាយខុស ទាំងពីដំបូង។

 

ទំនាក់ទំនងមកកាន់យើងខ្ញុំ ៖

      Website               ៖ https://www.lawlyheng.com

      Gmail                   ៖ lawlyheng@gmail.com

      Pages FB             ៖ https://www.facebook.com/lawlyheng

      ACC Telegram     ៖ https://t.me/httpstmeLawlyheng

      Group Telegram  ៖ https://t.me/lawlyheng/joinchat/

      Youtube                ៖ https://www.youtube.com/lawlyheng

 


 

 




[1] សន្ទានុក្រម បារាំង_ខែ្មរ នៃពាក្យច្បាប់ ឆ្នាំ ២០០៥ ទំព័រ ១៧៩

[2] សេចក្តីផ្តើមនៃនីតិកម្ពុជា រៀបរៀងដោយ ការិយាល័យស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ឆ្នាំ ២០០៥ ទំព័រ ៦៥

[3] សេចក្តីផ្តើមនៃនីតិកម្ពុជា រៀបរៀងដោយ ការិយាល័យស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ឆ្នាំ ២០០៥ ទំព័រ ៥៨

Post a Comment

Previous Post Next Post