ច្បាប់ ក្នុងឆ្នាំ​២០១៥





ច្បាប់ ក្នុងឆ្នាំ​២០១៥



ច្បាប់ គឺជាវិធានជាលាយលក្ខណ៍អក្សរ មានអនុភាពជាទូទៅ និងជាអចិន្ត្រៃយ៍ដែលរដ្ឋសភាបានរៀបរៀងឡើង។[1] និយាយម្យ៉ាងទៀត គឺបទបញ្ញត្តិដែលរដ្ឋសភាបានអនុម័តដាក់ឱ្យប្រជាពលរដ្ឋទាំងអស់ ប្រតិបត្តិតាមរហូត ទាល់តែមានបទបញ្ញត្តិថ្មីមកកែប្រែ ឬលប់ចោល ទើបឈប់អនុវត្ត ។

ច្បាប់ ជាវិធានសរសេរ ដែលមានលក្ខណៈទូទៅ និងអចិន្ត្រៃយ៍ ហើយជាវិធានដែលត្រូវបានអនុម័តដោយសភាតាមសេចក្តីស្នើច្បាប់របស់សភា ឬ តាមសេចក្តីព្រាងច្បាប់របស់រាជរដ្ឋាភិបាល និងដែលត្រូវប្រកាសឱ្យប្រើដោយព្រះមហាក្សត្រ។[2]

ច្បាប់ មានអត្ថន័យដូចខាងក្រោម[3] ៖ ក្នុងន័យទូលាយ ឬក្នុងន័យសម្ភារៈ ច្បាប់ ជាវិធានទូទៅចេញពីអំណាចនីតិបញ្ញត្តិ និងមានលក្ខណៈចាប់បង្ខំ ។ ក្នុងន័យចង្អៀត ឬក្នុងន័យទម្រង់ ច្បាប់ជាលិខិតនានារបស់រដ្ឋ ដែលមានប្រភពចេញពីអង្គការ នីតិបញ្ញត្តិ ហើយការបង្កើតលិខិតនេះត្រូវគោរពនូវនីតិវិធីពិសេស ។



បញ្ជីច្បាប់របស់កម្ពុជា មានដូចខាងក្រោម[4]




ល.រ

ឈ្មោះអត្ថបទច្បាប់

ឆ្នាំអនុម័ត


1

ច្បាប់ស្តីពីវិសោធនកម្មមាត្រា២៣នៃច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្រ្ត

២០១៥


2

ច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់

២០១៥


3

ច្បាប់ស្តីពីវិសោធនកម្មមាត្រា៣ មាត្រា៤ មាត្រា៥ មាត្រា២៦ មាត្រា២៧ មាត្រា២៨ មាត្រា៤២ និងមាត្រា៧៤ នៃច្បាប់ស្តីពីអគ្គិសនី នៃព្រះរាជាណាចក្រកម្ពុជាដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/០២០១/០៣ ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០០១និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីអគ្គិសនីនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រម លេខនស/រកម/០៦០៧/០១៥ ចុះថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០០៧

២០១៥


4

ច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ

២០១៥


5

ច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៣

២០១៥


6

ច្បាប់ស្តីពីភតិសន្យាពិសេស

២០១៥


7

ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល

២០១៥


8

ច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋបេឡារុស

២០១៥


9

ច្បាប់ ស្តីពី ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់

២០១៥


10

ច្បាប់ ស្តីពី វិសោធនកម្មមាត្រា ២១ នៃច្បាប់ស្តីពីលក្ខន្តិកៈសមាជិកព្រឹទ្ធសភា

២០១៥


11

ច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋបេឡារុស ស្តីពីការជំរុញ និងការការពារទៅវិញទៅមក នៃវិនិយោគ

២០១៥


12

ច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសហព័ន្ធរុស្សុី ស្តីពីការជំរុញ និងការការពារទៅវិញទៅមក នៃវិនិយោគ

២០១៥


13

ច្បាប់ ស្តីពី ស្ថិតិ

២០១៥


14

ច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦

២០១៥


15

ច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពី ការបង្កើតមជ្ឈមណ្ឌល ជីវៈចម្រុះអាស៊ាន

២០១៥


16

ច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀង ស្តីពីកិច្ចសម្រួលពាណិជ្ជកម្មទៅក្នុងឧបសម្ព័ន្ធ ១ក នៃកិច្ចព្រមព្រៀងម៉ារ៉ាកេស

២០១៥


17

ច្បាប់ ស្តីពី ទូរគមនាគមន៍

២០១៥


18

ច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ

២០១៥


19

វិសោធនកម្ម ប្រការ៣ថ្មី ប្រការ៧ថ្មី ប្រការ៨ ប្រការ១០ថ្មី(ពីរ) ប្រការ១៤ថ្មី ប្រការ១៨ ប្រការ២០ ប្រការ២១ ប្រការ២២ថ្មី ប្រការ៣១ថ្មី (ពីរ) ប្រការ៣៣ថ្មី ប្រការ៣៤ ប្រការ៣៦ថ្មី ប្រការ៣៨ថ្មី ប្រការ៤០ថ្មី និងប្រការ៤៧ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា

២០១៥






❀❀❀❀❀



ចំពោះច្បាប់ដែលលោក-លោកស្រី យកទៅប្រើប្រាស់​ គឺសំខាន់ណាស់ ការពិនិត្យពីធរមាននៃច្បាប់​ ដែលមានន័យថា ច្បាប់ ឬមាត្រា នៅមានអនុភាពយកទៅអនុវត្តបាន។ ការលើកឡើងបែបនេះ គឺសំខាន់ក្នុងការលើកយកមាត្រា​ ឬសំអាងមាត្រា យកទៅបកស្រាយ។ ប្រសិន យើងលើកយកមាត្រាដែលត្រូវបាននិរាករណ៍​ ឬលុបចោលហើយ នោះចាប់ទុកថា យើងបកស្រាយខុស ទាំងពីដំបូង។



ទំនាក់ទំនងមកកាន់យើងខ្ញុំ ៖

Website ៖ https://www.lawlyheng.com

Gmail ៖ lawlyheng@gmail.com

Pages FB ៖ https://www.facebook.com/lawlyheng

ACC Telegram ៖ https://t.me/httpstmeLawlyheng

Group Telegram ៖ ​https://t.me/lawlyheng/joinchat/

Youtube ៖ https://www.youtube.com/lawlyheng













[1] សន្ទានុក្រម បារាំង_ខែ្មរ នៃពាក្យច្បាប់ ឆ្នាំ ២០០៥ ទំព័រ ១៧៩


[2] សេចក្តីផ្តើមនៃនីតិកម្ពុជា រៀបរៀងដោយ ការិយាល័យស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ឆ្នាំ ២០០៥ ទំព័រ ៦៥


[3] សេចក្តីផ្តើមនៃនីតិកម្ពុជា រៀបរៀងដោយ ការិយាល័យស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ឆ្នាំ ២០០៥ ទំព័រ ៥៨


[4] http://national-assembly.org.kh/



Post a Comment

Previous Post Next Post