រដ្ឋបាលរាជធានី-ខេត្ត

 

រដ្ឋបាលរាជធានី-ខេត្ត 

រដ្ឋបាលរាជធានី-ខេត្ត គឺជារដ្ឋបាលថ្នាក់ក្រោមជាតិ ។ ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាចែកជា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ។ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវគ្រប់គ្រងតាម ល័ក្ខខ័ណ្ឌដែលមានចែងក្នុងច្បាប់រៀបចំអង្គការ ។ បច្ចុប្បន្នយើងមានច្បាប់គោលមួយចំនួនសម្រាប់គ្រប់គ្រងកិច្ចការរដ្ឋបាល ច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ និងច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ មួយវិញទៀតពាក្យ រដ្ឋបាល រាជការ ឬរដ្ឋការ មានន័យដូចខាងក្រោម[1]

ក.នៅក្នុងន័យជាភាសាសាមញ្ឈរដ្ឋបាលសំដៅលើសកម្មភាព គ្រប់គ្រងកិច្ចការផ្សេងៗ ដែលអាចមានលក្ខណៈ ជាសាធារណៈ ឬជាឯកជន ឬ គ្រប់គ្រងលើទ្រព្យផ្សេងៗ ។ ប៉ុន្តែរដ្ឋបាលក៏អាចនិយាយបានថា ជាបណ្តុំនៃអង្គការគ្រប់គ្រង ឬសេវាផ្សេងៗ ។ 

ខ. នៅក្នុងនីតិរដ្ឋបាល ពាក្យថារដ្ឋបាល គឺគេសំដៅទៅលើ រដ្ឋបាលសាធារណៈ ទោះបីមិន បានបន្ថែមពាក្យ សាធារណៈខាងចុងក៏ដោយ ។ បើគេវិភាគតាមន័យសម្ភារៈ រដ្ឋបាលគឺ ជាសំនុំនៃសកម្មភាព ឬមុខងារទាំងឡាយដែលត្រូវបានអនុវត្ត ឬដាក់ចុះនូវបុព្វសិទ្ធិ នៃអំណាចសាធារណៈ ដើម្បីបំរើឱ្យសេចក្តីត្រូវការរបស់សមូហភាព ដូចជាផ្នែកសេវាសាធារណៈ ឬនគរបាលជាដើម ។

គ.បើតាមន័យបែបស្ថាប័ន ពាក្យរដ្ឋបាល គឺសំដៅលើបណ្ដុំនៃស្ថាប័នគ្រប់គ្រងដែលមានតួនាទីអនុវត្តនូវបេសកកមរបស់នីតិបុគ្គលសាធារណៈ ដែលបំរើប្រយោជន៍សាធារណៈ (បំរើសេចក្តីត្រូវការរបស់សមូហភាព) ។

នៅកម្ពុជាមាន រដ្ឋបាលរាជធានី-ខេត្ត ចំនួន ២៥ ដូចខាងក្រោម ៖

        ១ រដ្ឋបាលខេត្តបន្ទាយមានជ័យ

        ២ រដ្ឋបាលខេត្តបាត់ដំបង

        ៣ រដ្ឋ​បាលខេត្តកំពុងចាម

        ៤ រដ្ឋបាលខេត្តកំពង់ឆ្នាំ

        ៥ រដ្ឋបាលខេត្តកំពង់ស្ពឹ

        ៦ រដ្ឋបាលខេត្តកំពង់ធំ

        ៧ រដ្ឋបាលខេត្តកំពត

        ៨ រដ្ឋបាលខេត្តកណ្តាល

        ៩ រដ្ឋបាលខេត្តកោះកុង

        ១០ រដ្ឋបាលខេត្តក្រចេះ​

        ១១ រដ្ឋបាលខេត្តមណ្ឌលគីរី

        ១២ រដ្ឋបាលរាជធានីភ្នំពេញ

        ១៣ រដ្ឋបាលខេត្តព្រះវិហារ

        ១៤ រដ្ឋបាលខេត្តព្រៃវែង

        ១៥ រដ្ឋបាលខេត្តពោធិ៍សាត់

        ១៦ រដ្ឋបាលខេត្តរតនគិរី​

        ១៧ រដ្ឋបាលខេត្តសៀមរាប

        ១៨ រដ្ឋបាលខេត្តព្រះសីហនុ

        ១៩ រដ្ឋបាលស្ទឹងត្រែង

        ២០ រដ្ឋបាលខេត្តស្វាយរៀង

        ២១ រដ្ឋបាលខេត្តតាកែវ

        ២២ រដ្ឋបាលខេត្តកែប

        ២៣ រដ្ឋបាលខេត្តប៉ៃលិន

        ២៤ រដ្ឋបាលខេត្តឧត្តរមានជ័យ

        ២៥ រដ្ឋបាលខេត្តត្បូងឃ្មុំ

យោលបល់ពិចារណា

§ តើអ្វីទៅជារដ្ឋបាលរាជធានី?​ អ្វីទៅជារដ្ឋបាលខេត្ត?

§ ហេតុអ្វីបង្កើតឲ្យមានរដ្ឋបាលរាជធានី-រដ្ឋបាលខេត្ត? ព្រំដែន តំបន់បែបបណា គុណសម្បត្តិ និងគុណវិបត្តិ ?

§ អ្វីទៅជាគោលដៅ គោលបំណង ចក្ខុវិស័យ មុខងារ ភារកិច្ច បេសកម្ម រចនាសម្ព័ន្ធ វិសាលភាព ក្រុមប្រឹក្សា របស់រដ្ឋបាលរាជធានី-រដ្ឋបាលខេត្តមានអ្វីខ្លះ?

§ តើរដ្ឋបាលរាជធានី-រដ្ឋបាលខេត្តនៅកម្ពុជាយើងមានលក្ខណៈយ៉ាងដូចម្តេច?

§ តើរដ្ឋបាលរាជធានី-រដ្ឋបាលខេត្តនីមួយៗកំពុងជួបបញ្ហាដែរឬទេ? ហើយមានច្បាប់សម្រាប់គ្រប់គ្រងគ្រប់គ្រាន់ហើយឬនៅ?

§ តើរដ្ឋបាលរាជធានី-រដ្ឋបាលខេត្តមានទំនាក់ទំនងជាមួយក្រសួងនីមួយយ៉ាងដូចម្តេច?

§ តើរដ្ឋបាលរាជធានី-រដ្ឋបាលខេត្តនីមួយៗត្រូវរៀបចំគោលនយោបាយអ្វីខ្លះ​ក្នុងស្ថានភាពបែបនេះ?

§ តើលោក-លោកស្រីចង់ដឹងអ្វីខ្លះដែលទាក់ទងនឹងរដ្ឋបាលរាជធានី-រដ្ឋបាលខេត្តឲ្យបានលម្អិត?

§ តើលោក-លោកស្រីត្រូវមានឯកសារអ្វីខ្វះដើម្បីរៀបចំអត្ថបទដែលទាក់ទងរដ្ឋបាលរាជធានី-រដ្ឋបាលខេត្តឲ្យកាន់តែល្អ?

§ តើលោក-លោកស្រីត្រូវការអត្ថបទវិភាគចំពោះរដ្ឋបាលរាជធានី-រដ្ឋបាលខេត្ត នីមួយៗដែរឬទេ?

 

         ឯកសារដែលលោក-លោកស្រីអាចទាញបាន ៖

 

ទំនាក់ទំនងមកកាន់យើងខ្ញុំ ៖

     Website            https://www.lawlyheng.com

     Gmail               lawlyheng@gmail.com

     Pages FB          https://www.facebook.com/lawlyheng

     ACC Telegram     https://t.me/httpstmeLawlyheng

     Group Telegram   https://t.me/lawlyheng/joinchat/

     Youtube             https://www.youtube.com/lawlyheng

                                            Lawlyheng សូមអរគុណ អរគុណ ។

                                                        




[1] សន្ទានុក្រម បារាំង_ខែ្មរ នៃពាក្យច្បាប់ ឆ្នាំ ២០០៥ ទំព័រ ៣១

Post a Comment

Previous Post Next Post