សភាជាតិ
សភា
ជាអង្គការដែលមានអំណាចនីតិបញ្ញត្តិ មានន័យថាតាក់តែងច្បាប់ ។[1]
សភា គឺជាសភាមួយ ឬពីរអាស្រ័យលើការចាត់តាំងរបស់រដ្ឋនិមួយៗ ដែលមានមុខងារខាង
អនុវត្តច្បាប់ និងថវិកាព្រមទាំងត្រួតត្រាលើរដ្ឋាភិបាលទៀតផង ។[2]
នៅបារាំងសភាជាន់ទាប គេហៅថា រដ្ឋសភា ឬសភាជាតិនិងសភាជាន់ខ្ពស់ គេហៅថា ព្រឹទ្ធសភា ។ រដ្ឋសភា-សភាជាតិ
ជាអង្គការតំណាងជាជន ដែលត្រូវបានគេបោះឆ្នោតជ្រើសតាំងឡើងតាមលក្ខការណ៍សាកលដោយចំពោះ និង
ដោយស្មើភាព ។[3]
ព្រឹទ្ធសភា គឺជាឈ្មោះសភាជាន់ខ្ពស់ ។[4]
គោលការគ្រឹះមួយចំនួនទាក់ទងសភាជាតិ
រដ្ឋសភាមានសមាជិកតំណាងរាស្ត្រយ៉ាងតិច
១២០ រូប ។ តំណាងរាស្ត្រត្រូវជ្រើសតាំងដោយការបោះឆ្នោតជាសកល ដោយ សេរី ដោយស្មើភាព
ដោយចំពោះ និងតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ ។ អ្នកដែលមានសិទ្ធិឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ
គឺជាប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានសិទ្ធិបោះឆ្នោត មានអាយុយ៉ាងតិច ២៥ឆ្នាំ
មានសញ្ជាតិជាខ្មែរតាំងពីកំណើត ។បែបបទ និងការប្រព្រឹត្តទៅនៃការបោះឆ្នោត
ត្រូវកំណត់ក្នុង ច្បាប់បោះឆ្នោត ។ នីតិកាលរបស់រដ្ឋសភាមានកំណត់ ៥ឆ្នាំ
ហើយត្រូវផុតកំណត់ នៅពេលដែលរដ្ឋសភាថ្មីចូលកាន់តំណែង។ អាណត្តិនៃសមាជិករដ្ឋសភា
មានវិសមិតភាពជាមួយការ បំពេញមុខងារសាធារណៈជាសកម្ម និងជាមួយមុខងារជាសមាជិក នៃ
ស្ថាប័នដទៃទៀត ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ វៀរលែងតែទៅបំពេញ មុខងារក្នុងគណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល
។ តំណាងរាស្រ្តមានអភ័យឯកសិទ្ធិសភា ។ រដ្ឋសភាប្រជុំជាសាមញ្ញពីរដងក្នុងមួយឆ្នាំ ។ ការប្រជុំរដ្ឋសភាត្រូវធ្វើជាសាធារណៈ
។ រដ្ឋសភាអនុម័តច្បាប់ស្តីពីការលើកលែងទោសជាទូទៅ ។ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា
និងនាយករដ្ឋមន្ត្រីមាន សិទ្ធិផ្តួចផ្តើមគំនិតធ្វើច្បាប់ ។
ព្រឹទ្ធសភាជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ
ហើយបំពេញ ភារកិច្ចរបស់ខ្លួន ដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ។ ព្រឹទ្ធសភាមានចំនួនសមាជិកយ៉ាងច្រើន
ស្មើនឹងពាក់កណ្តាល នៃចំនួនសមាជិករដ្ឋសភាទាំងមូល ។ សមាជិកព្រឹទ្ធសភាត្រូវចាត់តាំងខ្លះ
និងត្រូវជ្រើសតាំងដោយ ការបោះឆ្នោតអសកលខ្លះ ។ ការរៀបចំបែបបទ
និងការប្រព្រឹត្តទៅនៃការចាត់តាំង និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
ព្រមទាំងការកំណត់ អំពីអ្នកបោះ ឆ្នោត អង្គបោះឆ្នោត និងមណ្ឌលបោះឆ្នោត
ត្រូវចែងក្នុងច្បាប់មួយ ។ នីតិកាលរបស់ព្រឹទ្ធសភាមានកំណត់ ៦ឆ្នាំ ហើយត្រូវផុត កំណត់
នៅពេលដែលព្រឹទ្ធសភាថ្មី ចូលកាន់តំណែង ។ អាណត្តិនៃសមាជិកព្រឹទ្ធសភា
មានវិសមិតភាពជាមួយការ បំពេញមុខងារសាធារណៈជាសកម្ម ជាមួយមុខងារជាតំណាងរាស្ត្រ និង
ជាមួយមុខងារជាសមាជិកស្ថាប័នដទៃទៀតដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ។ សមាជិកព្រឹទ្ធសភាមានអភ័យឯកសិទ្ធិសភា
។ ព្រឹទ្ធសភាប្រជុំជាសាមញ្ញពីរដងក្នុងមួយឆ្នាំ ។ គណៈកម្មាធិការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភារួមមានៈ
ប្រធានព្រឹទ្ធសភា អនុប្រធានព្រឹទ្ធសភា និងប្រធានគណៈកម្មការទាំងអស់ របស់ព្រឹទ្ធសភា
។
ក្នុងករណីចាំបាច់ រដ្ឋសភា និងព្រឹទ្ធសភាអាចប្រជុំរួមគ្នាជាសមាជ
ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ របស់ប្រទេសជាតិ ។ បញ្ហាសំខាន់ៗ របស់ប្រទេសជាតិ
ដូចមានចែងក្នុងមាត្រា១១៦ ថ្មី ខាងលើ ព្រមទាំងការរៀបចំ និងការប្រព្រឹត្តទៅនៃសមាជ
នឹងត្រូវកំណត់ក្នុងច្បាប់មួយ ។
យោលបល់ពិចារណា
§ តើអ្វីទៅជាសភាជាតិ? អ្វីទៅជារដ្ឋសភា? អ្វីទៅជាព្រឹទ្ធសភា?
§ ហេតុអ្វីបង្កើតឲ្យមានសភា?
§ អ្វីទៅជាគោលដៅ គោលបំណង
ចក្ខុវិស័យ មុខងារ ភារកិច្ច បេសកម្ម រចនាសម្ព័ន្ធ វិសាលភាព អគ្គលេខាធិការដ្ឋាន របស់រដ្ឋសភា និង ព្រឹទ្ធសភាមានអ្វីខ្លះ?
§ តើសភានៅកម្ពុជាយើងមានលក្ខណៈយ៉ាងដូចម្តេច?
§ សភានីមួយៗកំពុងជួបបញ្ហាដែរឬទេ?
§ តើសភានីមួយៗត្រូវរៀបចំគោលនយោបាយអ្វីខ្លះក្នុងស្ថានភាពបែបនេះ?
§ តើលោក-លោកស្រីចង់ដឹងអ្វីខ្លះដែលទាក់ទងនឹងសភាជាតិឲ្យបានលម្អិត?
§ តើស្ថានភាពសភានៅអាស៊ាន និង អន្តរជាតិ មានលក្ខណៈបែបណា?
§ តើលោក-លោកស្រីត្រូវមានឯកសារអ្វីខ្វះដើម្បីរៀបចំអត្ថបទដែលទាក់ទសសភាឲ្យកាន់តែល្អ?
ឯកសារដែលលោក-លោកស្រីអាចទាញបាន ៖
ទំនាក់ទំនងមកកាន់យើងខ្ញុំ ៖
Website
៖ https://www.lawlyheng.com
Gmail ៖ lawlyheng@gmail.com
Pages FB ៖
https://www.facebook.com/lawlyheng
ACC Telegram ៖ https://t.me/httpstmeLawlyheng
Group Telegram ៖ https://t.me/lawlyheng/joinchat/
Youtube ៖ https://www.youtube.com/lawlyheng
Lawlyheng សូមអរគុណ អរគុណ ។
[1]
សេចក្តីផ្តើមនៃនីតិកម្ពុជា
រៀបរៀងដោយ ការិយាល័យស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច
ឆ្នាំ ២០០៥ ទំព័រ ៦៥
[2]
សន្ទានុក្រម បារាំង_ខែ្មរ នៃពាក្យច្បាប់
ឆ្នាំ ២០០៥ ទំព័រ ២១០
[3]
សន្ទានុក្រម បារាំង_ខែ្មរ នៃពាក្យច្បាប់
ឆ្នាំ ២០០៥ ទំព័រ ៤៣
[4]
សន្ទានុក្រម បារាំង_ខែ្មរ នៃពាក្យច្បាប់
ឆ្នាំ ២០០៥ ទំព័រ ២៥៨