ក្រសួង
ទីស្តីការរដ្ឋមន្រ្តី គឺជាការរៀបចំចាត់តាំងសេវាសាធារណៈ
ស្ថិតក្រោមការដឹកនាំរបស់រដ្ឋមន្រ្តីម្នាក់ ។[1]
ក្រសួងនីមួយៗ មានរដ្ឋបាលកណ្តាលផង
មានរដ្ឋបាលវិសហមជ្ឈការនៅតាមដែនដីនានាផង ។
ចំពោះទីស្តីការគណៈរដ្ឋមន្ត្រី(១) ក្រសួង(២៨)
និងរដ្ឋលេខាធិការដ្ឋាន(១) មានដូចខាងក្រោម
៖
១ ទីស្តីការគណៈរដ្ឋមន្ត្រី( https://www.ocm.gov.kh/)
២ ក្រសួងមហាផ្ទៃ( https://www.interior.gov.kh/)
៣ ក្រសួងការពារជាតិ( https://www.mod.gov.kh/)
៤ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ(https://mef.gov.kh/)
៥ ក្រសួងយុត្តិធម៌(https://www.moj.gov.kh/)
៦ ក្រសួងពាណិជ្ជកម្ម(https://www.moc.gov.kh/)
៧ ក្រសួងអប់រំ យុវជន និងកីឡា(http://www.moeys.gov.kh/index.php/kh/)
៨ ក្រសួងការបរទេស និងសហប្រតិបត្តិការ(https://www.mfaic.gov.kh/)
៩ ក្រសួងសាធារណៈការ និងដឹកជញ្ជូន(https://www.mpwt.gov.kh/kh/home)
១០ ក្រសួងបរិស្ថាន(https://www.moe.gov.kh/)
១១ ក្រសួងព័ត៌មាន(information.gov.kh)
១២ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(http://www.mlmupc.gov.kh/)
១៣ ក្រសួងរ៉ែ និងថាមពល(http://www.mme.gov.kh/)
១៤ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា(http://mosvy.gov.kh/)
១៥ ក្រសួងសុខាភិបាល(http://moh.gov.kh/)
១៦ ក្រសួងការងារ
និងបណ្តុះបណ្តាលវិជ្ជាជីវៈ (https://www.mlvt.gov.kh/index.php)
១៧ ក្រសួងធម្មការ និងសាសនា(http://www.budinst.gov.kh/)
១៨ ក្រសួងទេសចរណ៍(https://tourismcambodia.org/)
១៩ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍(https://www.mptc.gov.kh/)
២០ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(https://web.maff.gov.kh/)
២១ ក្រសួងធនធានទឺក និងឧត្តុនិយម(http://www.mowram.gov.kh/)
២២ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា
និងអធិការកិច្ច(http://monasri.gov.kh/)
២៣ ក្រសួងផែនការ(https://www.mop.gov.kh/)
២៤ ក្រសួងអភិវឌ្ឍន៍ជនបទ(https://www.mrd.gov.kh/០
២៥ ក្រសួងកិច្ចការនារី(https://www.mowa.gov.kh/)
២៦ ក្រសួងមុនងារសាធារណៈ(http://www.mcs.gov.kh/)
២៧ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ(វhttp://www.mcfa.gov.kh/)
២៨ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍(https://www.misti.gov.kh/)
២៩ ក្រសួងព្រះបរមរាជវាំង
៣០ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល(http://www.civilaviation.gov.kh/en/)
ចំណុចគោលការណ៍នៃក្រសួង មានដូចខាងក្រោម ៖
គណៈរដ្ឋមន្ត្រីជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។ គណៈរដ្ឋមន្ត្រី
ត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រីមួយរូបអម ដោយឧបនាយករដ្ឋមន្ត្រី
ព្រមទាំងមានទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការ ជាសមាជិក ។ ការរៀបចំ
និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី នឹងត្រូវកំណត់ក្នុងច្បាប់មួយ ។
សមាជិកទាំងឡាយនៃរាជរដ្ឋាភិបាលទទួលខុសត្រូវរួមគ្នា ចំពោះរដ្ឋសភា
អំពីនយោបាយទូទៅរបស់រាជរដ្ឋាភិបាល ។សមាជិកមួយរូបៗ
នៃរាជរដ្ឋាភិបាលទទួលខុសត្រូវរៀងខ្លួន ចំពោះនាយករដ្ឋមន្ត្រី និងចំពោះរដ្ឋសភា អំពីការដែលខ្លួនបានប្រព្រឹត្ត
។
សមាជិកមួយរូបៗ នៃរាជរដ្ឋាភិបាល ត្រូវទទួលទណ្ឌកម្ម ពីបទឧក្រិដ្ឋ ឬបទមជ្ឈិម
ដែលខ្លួនបានប្រព្រឹត្តក្នុងការបំពេញការងាររបស់ខ្លួន ។ ក្នុងករណីនេះ
និងក្នុងករណីធ្វើខុសជាទម្ងន់ក្នុងការបំពេញ ការងាររបស់ខ្លួន
រដ្ឋសភាអាចសម្រេចប្តឹងទៅតុលាការមានសមត្ថកិច្ច ។ រដ្ឋសភាសម្រេចក្នុងរឿងនេះ
ដោយវិធីបោះឆ្នោតជាសម្ងាត់ តាមមតិភាគច្រើនដាច់ខាតនៃសមាជិករដ្ឋសភាទាំងមូល ។
យោលបល់ពិចារណា
§ តើអ្វីទៅជាទីស្តីការគណៈរដ្ឋមន្ត្រី? អ្វីទៅជាក្រសួង? អ្វីទៅជារាជរដ្ឋាភិបាល?
§ ហេតុអ្វីបង្កើតឲ្យមានទីស្តីការគណៈរដ្ឋមន្ត្រី? ក្រសួង? រាជរដ្ឋាភិបាល?
§ អ្វីទៅជាគោលដៅ គោលបំណង
ចក្ខុវិស័យ មុខងារ ភារកិច្ច បេសកម្ម រចនាសម្ព័ន្ធ វិសាលភាព អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន
នាយកដ្ឋាន អគ្គាធិការដ្ឋាន អង្គការលេខ ថ្នាក់មូលដ្ឋាន ខុទ្ទកាល័យ របស់ក្រសួងនីមួយ?ស
§ តើក្រសួងនៅកម្ពុជាយើងមានចំនួនគ្រប់គ្រាន់ហើយឬនៅ?
§ ក្រសួងនីមួយៗហាក់បីកំពុងជួបបញ្ហាមន្ត្រីឬបុគ្គលិកអត់មកធ្វើការ?
§ កម្រិតធនធានមនុស្សនៅក្រសួងនីមួយៗយ៉ាងដូចម្តេច?
§ តើក្រសួងនីមួយត្រូវរៀបចំគោលនយោបាយយ៉ាងដូចម្តេចក្នុងស្ថានភាពបែបនេះ?
§ តើលោក-លោកស្រីចង់ដឹងអ្វីខ្លះដែលទាក់ទងនិងក្រសួងឲ្យបានលម្អិត?
ឯកសារដែលលោក-លោកស្រីអាចទាញបាន ៖
ទំនាក់ទំនងមកកាន់យើងខ្ញុំ ៖
Website
៖ https://www.lawlyheng.com
Gmail ៖ lawlyheng@gmail.com
Pages FB ៖
https://www.facebook.com/lawlyheng
ACC Telegram ៖ https://t.me/httpstmeLawlyheng
Group Telegram ៖ https://t.me/lawlyheng/joinchat/
Youtube ៖ https://www.youtube.com/lawlyheng
Lawlyheng សូមអរគុណ អរគុណ ។