ទម្រង់លិខិតរដ្ឋបបាល

 

ទម្រង់លិខិតរដ្ឋបាល 

លិខិតរដ្ឋបាល គឺជាលិខិតដែលរៀបចំតាក់តែងឡើងជាលាយលក្ខណ៍អក្សរ សម្រាប់ជាមធ្យោ បាយ ទំនាក់ទំនងផ្លូវការរបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាមួយស្ថាប័ន អង្គភាព និងបុគ្គលនានា ក្នុងគោលបំណងជូនព័ត៌មាន ណែនាំ អញ្ជើញ រាយការណ៍ ផ្សព្វផ្សាយ ឆ្លើយតប ឬចាត់តាំងបុគ្គលណា មួយឱ្យទៅបំពេញបេសកកម្ម។[1]

លិខិតរដ្ឋបាល ឬកិច្ចរដ្ឋបាល និយាយម្យ៉ាងទៀត លិខិតរដ្ឋបាល ឬកិច្ចរដ្ឋបាល គឺជាមធ្យោបាយគតិយុត្តនៃសកម្មភាពរបស់រដ្ឋបាល លិខិត ឬ កិច្ចរដ្ឋបាលនេះដែលស្តែងឡើក្រោមរូបភាពពីរយ៉ាង[2] :

·  លិខិត ឬកិច្ចរដ្ឋបាល ឯកតោភាគី ជាលិខិត ឬកិច្ចដែលបញ្ជាក់អំពីការសំដែងឆន្ទ ជា ឯកតោភាគីរបស់អាជ្ញាធររដ្ឋបាល ក្នុងគោលដៅកែប្រែស្ថានភាពគតិយុត្ត និងសំដៅអនុវត្តទៅលើប្រធាននីតិដទៃទៀតពីម្ចាស់លិខិត ។ ពោលគឺ លិខិតរដ្ឋបាល ឯកតោ គឺសំដៅអនុវត្តទៅលើ គ្រប់បុគ្គលទាំងអស់ ឬដទៃទៀតពីម្ចាស់លិខិតដោយបង្កើតជាសិទ្ធិ និងកាតព្វកិច្ចផ្សេងៗ ។

· កិច្ចសន្យា : ជាលិខិត ឬ កិច្ចដែលបញ្ជាក់ពីទំនាក់ទំនងទៅវិញទៅមកនៃម្ចាស់លិខិត ហើយបង្កើតជាសិទ្ធិ និងកាតព្វកិច្ចផ្សេងៗដែលផ្អែកជាសំខាន់ទៅលើការព្រមព្រៀង នៃឆន្ទៈទាំងសងខាង ។

លិខិតរដ្ឋបាល ក៏អាចហៅថាការនិយាយគ្នារវាងរដ្ឋនិងប្រជាជន ឬវាងរដ្ឋនិងរដ្ឋ ឬជាអ្វីដែលរដ្ឋចង់ប្រាប់មកប្រជាជន ។

 

         កម្រងលិខិតរដ្ឋបាល មានដូចខាងក្រោម ៖

                  ឯកសារដែលលោក-លោកស្រីអាចទាញបាន (សូមចុចកន្លែងបន្ទាត់)

 

         ចំណុចគោលដែលត្រូវសំខាន់នៃទម្រង់លខិតរដ្ឋបាល មានដូចខាងក្រោម ៖

                  ១.ក្បាលលិខិត (បវចាន

                  ២.កណ្តាលលិខិត

                  ៣.ក្រោមលិខិត

 

         តើលោក-លោកស្រី អាចរៀបចំលិខិតរដ្ឋបាល ដោយមានលក្ខណៈសរម្យបានឬនៅ?

         តើលោក-លោកស្រី រៀបចំលិខិតរដ្ឋបាលឡើងក្នុងគោលបំណងអ្វី ?

         តើលោក-លោកស្រី​​ ជួបបញ្ហាអ្វីខ្លះក្នុងការរៀបចំ​ តាក់តែង លិខិតរដ្ឋបាល​ ?

         តើត្រូវស្វែងពីមូលដ្ឋានច្បាប់អ្វីខ្លះក្នុងការរៀបចំ ក្នុងការតាក់តែងលិខិតរដ្ឋបាល ?

         តើគោលការណ៍គ្រឹះ រៀបចំលិខិតរដ្ឋបាលមានអ្វីខ្លះ ?

         តើបច្ចុប្បន្នមានបញ្ហាអ្វីខ្លះសម្រាប់ការរៀបចំលិខិតរដ្ឋបាល?

         តើហេតុអ្វីលិខិតរដ្ឋបាលនៅតាមវិស័យនីមួយៗនៅក្នុងប្រទេសយើងមិនដូចគ្នា ?

         តើលោក-លោកស្រី​​ ត្រូវការជំនួយពីយើងខ្ញុំដែរ ឬទេ ?

        

         Lawlyheng យល់ឃើញថា នៅពេលលោក-លោកស្រី រៀបចំអត្ថបទ ឬកិច្ចការផ្សេងៗ ការយកច្បាប់ជាមូលដ្ឋានពិតជាសំខាន់ណាស់ ដើម្បីធានាឲ្យការអនុវត្តរបស់លោក-លោកស្រី គ្មានហានិភ័យ និងទទួលបានច្បាប់ការពារ ។

 

 

ទំនាក់ទំនងមកកាន់យើងខ្ញុំ ៖

      Website                https://www.lawlyheng.com

      Gmail                    lawlyheng@gmail.com

      Pages FB              https://www.facebook.com/lawlyheng

      ACC Telegram      https://t.me/httpstmeLawlyheng

      Group Telegram   https://t.me/lawlyheng/joinchat/

      Youtube                 https://www.youtube.com/lawlyheng

       

                                                    Lawlyheng សូមអរគុណ អរគុណ ។

 


 



[1] សៀវភៅណែនាំស្តីពី កិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រៀបរៀងដោយ ក្រសួងមហាផ្ទៃ ឆ្នាំ ២០១៥ ទំព័រ ១

[2] សន្ទានុក្រម បារាំង_ខែ្មរ នៃពាក្យច្បាប់ ឆ្នាំ ២០០៥ ទំព័រ ១៩

Post a Comment

Previous Post Next Post