សេវាសាធារណៈ
សេវាសាធារណៈ គឺជាសកម្មភាពទាំងឡាយ
ដែលមានបំណងបំពេញនូវសំណូមពរនៃផល ប្រយោជន៍ទូទៅ ហើយដែលត្រូវតែរ៉ាប់រង
ឬត្រួតពិនិត្យដោយរាជរ ។[1]
សេវាសាធារណៈ សំដៅដល់រាល់សកម្មភាពទាំងឡាយ ដែលធ្វើឡើងដោយស្ថាប័នរដ្ឋ ឬភ្នាក់ងាររដ្ឋ ឬអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ទាំងអស់របស់រដ្ឋដែលបំពេញការងារតាមដែនសមត្ថកិច្ចរបស់ខ្លួន និងធ្វើឡើងដោយផ្នែកឯកជន និង សង្គមស៊ីវិលដែលទទួលបានសិទ្ធិនិងភារកិច្ចពីរដ្ឋ ដែលស្ថិតនៅក្រោមការគ្រប់គ្រងត្រួតពិនិត្យរបស់រដ្ឋឬភ្នាក់ងាររដ្ឋ ក្នុងគោលដៅបម្រើផលប្រយោជន៍សាធារណៈ។[2]
សេវាសាធារណៈ ត្រូវបានបែងចែកជា ៣ ប្រភេទដូចខាងក្រោម ៖
សេវាសាធារណៈតាមក្រសួង និង
សេវាសាធារណៈតាមស្ថាប័ន ។
ចំណុចគោលដែលត្រូវសំខាន់នៃសេវាសាធារណៈ មានដូចខាងក្រោម ៖
១.មូលដ្ឋានច្បាប់
( ច្បាប់ អនុក្រឹត្យ ប្រកាស និងផ្សេងៗ)
២.បុគ្គលដែលទទួលសេវា (រូបវន្តបុគ្គល ឬ នីតិបុគ្គល)
៣.ស្តង់ដារសេវា ( រយៈពេលផ្តលសេវា តម្លៃសេវា សុពលភាពសេវា)
៤.ឯកសារតម្រូវ (ពាក្យសុំ អត្តសញ្ញាណបណ្ណ និងផ្សេងៗ)
៥.នីតិវិធីនៃស្នើសុំ (ច្រកចេញចូលតែមួយ រៀបចំពាក្យ និងផ្សេងៗ)
៦.កន្លែងផ្តល់សេវា (សាលាឃុំ-សង្កាត់ សាលាខេត្ត-ក្រុង ក្រសួង
ស្ថាប័ន)
ចំពោះចំណុចដែលបានរៀបរាប់ខាងលើ
តើលោក-លោកស្រី ត្រូវការសេវាសាធារណៈប្រភេទណា
?
តើលោក-លោកស្រី ត្រូវរៀបចំឯកសារអ្វីខ្លះក្នុងការស្នើសុំសេវាសាធារណៈ
?
តើលោក-លោកស្រី ជួបបញ្ហាយឺតយ៉ាវទទួលបានលទ្ធផលត្រូវធ្វើដូចម្តេច
?
តើគោលការណ៍គ្រឹះ រៀបចំសេវាសាធារណៈមានអ្វីខ្លះ
?
តើបច្ចុប្បន្នមានបញ្ហាអ្វីខ្លះសម្រាប់ប្រជាពលរដ្ឋ
ដែលពិបាកក្នុងការទទួលសេវាសាធារណៈ ?
តើសេវាសាធារណៈតាមវិស័យនីមួយៗនៅក្នុងប្រទេសយើងគ្រប់គ្រាន់ឬនៅ
?
Lawlyheng យល់ឃើញថា នៅពេលលោក-លោកស្រី រៀបចំអត្ថបទ
ឬកិច្ចការផ្សេងៗ ការយកច្បាប់ជាមូលដ្ឋានពិតជាសំខាន់ណាស់
ដើម្បីធានាឲ្យការអនុវត្តរបស់លោក-លោកស្រី គ្មានហានិភ័យ និងទទួលបានច្បាប់ការពារ ។
ឯកសារដែលលោក-លោកស្រីអាចទាញបាន ៖
ទំនាក់ទំនងមកកាន់យើងខ្ញុំ
៖
Website
៖ https://www.lawlyheng.com
Gmail
៖ lawlyheng@gmail.com
Pages FB
៖ https://www.facebook.com/lawlyheng
ACC
Telegram ៖ https://t.me/httpstmeLawlyheng
Group
Telegram ៖ https://t.me/lawlyheng/joinchat/
Youtube ៖ https://www.youtube.com/lawlyheng
Lawlyheng សូមអរគុណ អរគុណ ។