រដ្ឋធម្មនុញ្ញនៃព្រះរាជាណាច្រកម្ពុជា
រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា
ឬជាមូលដ្ឋានគ្រឹះនៃច្បាប់សម្រាប់ការអនុវត្តនៅកម្ពុជា ។ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តទាំងអស់ត្រូវស្របតាមរដ្ឋធម្មនុញ្ញ
។ ក្នុងករណីដែលមានច្បាប់ និងបទដ្ឋានគតិយុត្តណាមិនស្របទៅតាមខ្លឹមសារនៃរដ្ឋធម្មនុញ្ញ
ច្បាប់និងបទដ្ឋានគតិយុត្តនោះត្រូវបាត់ បង់អនុភាព ដោយមូលហេតុផ្ទុយរដ្ឋធម្មនុញ្ញ ។
រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់រដ្ឋ
ដែលត្រូវបានប្រើជាមូលដ្ឋានសម្រាប់បង្កើតច្បាប់ផ្សេងៗ ដើម្បីគ្រប់គ្រងរដ្ឋ។[1]
ច្បាប់នេះកំណត់អំពីគោលការណ៍រួមនៃការបែងចែកអំណាចនៅក្នុងការគ្រប់គ្រងរដ្ឋ
ដំណើរប្រព្រឹត្តទៅនៃស្ថាប័នកំពូលរបស់រដ្ឋនិងសិទ្ធិនិងការទទួលខុសត្រូវជាមូលដ្ឋានរបស់ពលរដ្ឋគ្រប់រូប។
ឧ. រដ្ឋធម្មនុញ្ញដំបូងនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានប្រកាសឱ្យប្រើជា
ផ្លូវការដោយព្រះបាទនរោត្តមសីហនុនៅឆ្នាំ១៩៤៧ បន្ទាប់ពីសភាជាតិបានអនុម័តរួចមក។
រដ្ឋធម្មនុញ្ញ មានន័យដូចខាងក្រោម[2] ៖ ក្នុងន័យសម្ភារៈ រដ្ឋធម្មនុញ្ញ ជាបណ្តាលវិធានសរសេរ ឬបវេណីទាំងឡាយណា
ដែលកំណត់អំពីទម្រង់របស់រដ្ឋ អំពីការចាត់ចែង និងការអនុវត្តអំណាច ។ ក្នុងន័យទម្រង់
រដ្ឋធម្មនុញ្ញ ជាឯកសារដែលពាក់ព័ន្ធទៅនឹងស្ថាប័ននយោបាយ ហើយត្រូវបង្កើតឡើង
និងកែប្រែទៅតាមនីតិវិធីមួយ ខុសពីនីតិវិធីសំរាប់ច្បាប់ធម្មតា ។
រដ្ឋធម្មនុញ្ញ
មានន័យដូចខាងក្រោម[3]
៖- តាមន័យជាសម្ភារៈ គឺជាវិធានទាំងអស់
ទាំងលាយល័ក្ខអក្សរទាំង ប្រពៃណីដែល កំណត់អំពីរូបភាពនៃរដ្ឋ “ឯករដ្ឋ
ឬរដ្ឋសហព័ន្ធ” អំពីការប្រគល់ និងការប្រើប្រាស់អំណាច ។ -
តាមន័យជារូបភាព គឺជាឯកសារស្តីអំពីស្ថាប័ននយោបាយការរៀបចំនិងការកែប្រែ ឯកសារនេះ
ត្រូវធ្វើឡើងតាមនីតិវិធីមួយខុសប្លែកពីតិវិធីសំរាប់ច្បាប់ធម្មតា ។
ចំណុចសំខាន់ដែលមាននៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ មានដូចខាងក្រោម
៖
- ជំពូកទី ១ អំពីអធិបតេយ្យ
- ជំពូកទី ២ អំពីព្រះមហាក្សត្រ
- ជំពូកទី ៣ អំពី
សិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ
- ជំពូកទី ៤ អំពីរបបនយោបាយ
- ជំពូកទី ៥ អំពីសេដ្ឋកិច្ច
- ជំពូកទី ៦ អំពីអប់រំ
វប្បធម៌ និងសង្គមកិច្ច
- ជំពូកទី ៧ អំពីរដ្ឋសភា
- ជំពូកទី ៨ ថ្មី អំពីព្រឹទ្ធសភា
- ជំពូកទី ៩ ថ្មី អំពីសមាជរដ្ឋសភា
និងព្រឹទ្ធសភា
- ជំពូកទី ១០ ថ្មី អំពីរាជរដ្ឋាភិបាល
- ជំពូកទី ១១ ថ្មី អំពីអំណាចតុលាការ
- ជំពូកទី ១២ ថ្មី អំពីក្រុមប្រឹក្សាធម្មនុញ្ញ
- ជំពូកទី ១៣ ថ្មី អំពីការគ្រប់គ្រងរដ្ឋបាល
- ជំពូកទី ១៤ ថ្មី អំពីសមាជជាតិ
- ជំពូកទី ១៥
ថ្មី(ពីរ) អំពីអង្គការរៀបចំការបោះឆ្នោត
- ជំពូកទី ១៦ ថ្មី
(ពីរ) អំពីអានុភាព ការសើរើ និងវិសោធនកម្មរដ្ឋធម្មនុញ្ញ
- ជំពូកទី ១៧ ថ្មី
អំពីអន្តរប្បញ្ញត្តិ
តើលោក-លោកស្រី ចង់ដឹងពីអ្វីដែលទាក់ទងនិងរដ្ឋធម្មនុញ្ញដែរឬទេ
?
តើលោក-លោកស្រី ត្រូវការអត្ថបទជំនួយស្មារតីទាក់ទងនិងរដ្ឋធម្មនុញ្ញដែរឬទេ
?
តើលោក-លោកស្រី ត្រូវការឯកសារខាងដែរឬទេ ?
តើលោក-លោកស្រី ត្រូវការយើងខ្ញុំជួយដែរឬទេ
?
តើលោក-លោកស្រី យល់ថារដ្ឋធម្មនុញ្ញមានបញ្ហាគតិយុត្តដែរឬទេ ?
តើលោក-លោកស្រី ត្រូវការការច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មដែរឬទែ ?
Lawlyheng យល់ឃើញថា នៅពេលលោក-លោកស្រី រៀបចំអត្ថបទ ឬកិច្ចការផ្សេងៗ ការយកច្បាប់ជាមូលដ្ឋានពិតជាសំខាន់ណាស់ ដើម្បីធានាឲ្យការអនុវត្តរបស់លោក-លោកស្រី គ្មានហានិភ័យ និងទទួលបានច្បាប់ការពារ ។
ទំនាក់ទំនងមកកាន់យើងខ្ញុំ
៖
Website
៖ https://www.lawlyheng.com
Gmail
៖ lawlyheng@gmail.com
Pages FB
៖ https://www.facebook.com/lawlyheng
ACC
Telegram ៖ https://t.me/httpstmeLawlyheng
Group
Telegram ៖ https://t.me/lawlyheng/joinchat/
Youtube
៖ https://www.youtube.com/lawlyheng